Idol របស់​អ្នក​គាំទ្រ​បាល់ទាត់​ជុំវិញ​ពិភពលោក​ Ronaldinho ប្រកាស​ចូល​និវត្តន៍​

  • 2018-01-17 01:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldinho បាន​ប្រកាស​ចូល​និវត្តន៍​ពី​ការ​លេង​បាល់ទាត់​អាជីព​យ៉ាង​គួរ​ឲ្យ​សោកស្ដាយ​ក្នុង​វ័យ​៣៧​ឆ្នាំ។

Ronaldinho

ខ្សែ​ប្រយុទ្ធ​ដែល​មាន​ឥទ្ធិពល​បំផុត​កាល​ពី​អតីតកាល​គ្មាន​ក្លឹប​លេង​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​ តែ​យ៉ាង​ណា​រូប​គេ​ទើប​តែ​ដាច់​ចិត្ត​ប្រកាស​លា​ឈប់​ពី​បាល់​នៅ​ថ្ងៃ​ម្សិលមិញ។​ ដំណឹង​នេះ​ដឹង​តាម​រយៈ​លោក​ Roberto Assis ​ជា​បងប្អូន​បង្កើត​ និង​ជា​ភ្នាក់ងារ​ផ្ទាល់​របស់​ Ronaldinho។

តារា​ឆ្នើម​ដែល​គេ​ចាត់​ទុក​ជា​វីរបុរស​ប្រេស៊ីល​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ក្លឹប​ Gremio មុន​ផ្ទេរ​ទៅ​ Paris St-Germain ក្នុង​ឆ្នាំ​២០០១។ ចាកចេញ​ពី​បារាំង​កីឡាករ​រហស្សនាម​ថា​មុខ​សេះ​បាន​រួម​រស់​ជាមួយ​ Barcelona ៥​ឆ្នាំ​ មុន​ចាកចេញ​ទៅ​ AC Milan ហើយ​ក្រោយ​មក​រសាត់អណ្ដែត​ដល់​ក្លឹប​មួយ​ចំនួន​ដូចជា Atletico Mineiro, Queretaro និង​ Fluminense។

ជា​កីឡាករ​ដែល​សំបូរ​បច្ចេកទេស​បណ្ដើរ​បាល់​ Ronaldinho បាន​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ក្នុង​អាជីព​ដូចជា​ World Cup, La Liga, Champions League, Serie A ពិសេស​គឺ​ពាន​កីឡាករ​ឆ្នើម​ពិភពលោក​ Ballon d'Or៕

ប្រភព៖ theguardian   អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី