Enrique និង Anna បង្ហោះ​រូប​កូន​ភ្លោះ​ជា​លើក​ដំបូង ក្រោយ​ស្រឡាញ់​គ្នា​ជិត​២០ឆ្នាំ

  • 2018-01-17 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Enrique Iglesias និង​មិត្ត​ស្រី​យូរ​អង្វែង Anna Kournikova បាន​ក្លាយ​ខ្លួន​ជា​ម្ដាយ​ឪពុក​​របស់​គេ​ហើយ។

បន្ទាប់​ពី​មាន​ទំនាក់​ទំនង​គ្នា​អស់​រយៈពេល ១៦​ឆ្នាំ​មក គូ​ស្នេហ៍​មួយ​គូ​នេះ បាន​ស្វាគមន៍​កូន​របស់​ពួក​គេ​ជា​លើក​ដំបូង​កាល​ពី​ខែ​មុន ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៦ ខែ​មករា​ម្សិលមិញ តារា​ចម្រៀង Enrique Iglesias និង Anna Kournikova បាន​បង្ហោះ​រូបភាព​កូន​ៗ​របស់​ពួក​គេ​លើ​បណ្ដាញ​សង្គម​រៀង​ខ្លួន។ រូប​ភាព​ទាំង​២​នោះ​ដែរ បាន​សរសេរ​ពាក្យ​ដូច​គ្នា​ថា៖ "ពន្លឺ​ព្រះអាទិត្យ​របស់​ខ្ញុំ"។

គួរ​រម្លឹក​ដែរ​ថា ព័ត៌មាន​ទាក់​ទង​នឹង​ដំណឹង​កូន​ភ្លោះ​របស់​តារា​ចម្រៀងIglesias បាន​បង្ក​ជា​ភាព​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​គ្រប់​គ្នា ព្រោះ​ថា​លោក​និង​មិត្ត​ស្រី​របស់​លោក​បាន​រក្សា​អាថ៌កំបាំង​នេះ​បាន​ល្អ​ណាស់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា គ្រប់​គ្នា​សប្បាយ​ចិត្ត​ និង​សាទរ​គ្រប់​គ្នា​នូវ​ព័ត៌មាន​មង្គល​នេះ៕

ប្រភព៖ Billboard   ប្រែសម្រួល៖ អន សុភក្ត្រា