ក្លឹបអ្នកមានពីរ កំពុងដណ្ដើមគ្នាយក ច្រឹង ពលរដ្ឋ ពីទ័ព ក្នុងតម្លៃខ្លួនខ្ពស់
- 2018-01-17 02:20:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបអ្នកមានពីរ កំពុងដណ្ដើមគ្នាយក ច្រឹង ពលរដ្ឋ ពីទ័ព ក្នុងតម្លៃខ្លួនខ្ពស់
ចន្លោះមិនឃើញ
ច្រឹង ពលរដ្ឋ អាចនឹងចាកចេញពីក្លឹបក្រសួងការពារជាតិហើយក្នុងរដូវកាលដោះដូរកីឡាករនេះ ដោយអាចនឹងទៅក្លឹប២ក្នុងលីគកំពូលកម្ពុជា ប៉ុន្តែមិនទាន់ច្បាស់ការថាក្លឹបមួយណា កំពុងស្ថិតក្នុងការចរចាតម្លៃខ្លួននៅឡើយ។
បើតាមសម្ដីរបស់លោក ខូវ ឆាយ ខ្សែបម្រើ ច្រឹង ពលរដ្ឋ ត្បិតតែស្ថិតក្នុងស្ថានភាពរបួសមែន ប៉ុន្តែមានក្លឹបក្នុងស្រុកពីរ ដែលសុទ្ធតែក្លឹបអ្នកមាន កំពុងតែចង់ទិញរូបគេ។ ចំពោះឈ្មោះក្លឹបនោះវិញ លោកមិនអាចបញ្ជាក់បាននៅឡើយទេ ដោយវាស្ថិតក្នុងការចរចានៅឡើយ។ តែទោះជាយ៉ាងនេះក្ដី មានប្រភពមិនទាន់ច្បាស់ការខ្លះបានបង្ហើបមកថា ភាគរយខ្ពស់ ពលរដ្ឋ នឹងទៅលេងឱ្យក្លឹប វិសាខា ហើយ ព្រោះក្លឹបចំណូលថ្មីមួយនេះកំពុងតែចំណាយប្រាក់ជាច្រើនទិញកីឡាករល្អៗចូលក្រុម។
ទន្ទឹមនឹងច្រឹង ពលរដ្ឋ ចាកចេញនេះដែរ ក្រសួងការពារជាតិបានចុះកុងត្រាយកកីឡាករថ្មី៥នាក់រូចមកហើយ ដោយរួមមានកីឡាករកូរ៉េខាងត្បូង ៣នាក់ គឺខ្សែប្រយុទ្ធ Lee Junheob, ខ្សែការពារ Yoo Jae Ho ខ្សែប្រយុទ្ធ Na Hyosung រួមទាំងកីឡាករជប៉ុន ២នាក់ ខ្សែបម្រើ Yudai Ogawa ខ្សែប្រយុទ្ធ Daiki Matsumoto ។
នៅថ្ងៃនេះដែរ ក្លឹបក្រសួងការពារជាតិ នឹងចាកចេញពីកម្ពុជាទៅប្រទេសឥណ្ឌូណេស៊ីចូលរួមប្រកួតពានរង្វាន់ Super Asia Cup 2018 ដែលមានក្លឹបខ្លាំងៗដូចជា ក្លឹប Adelaide United អូស្រ្តាលី, PSM Makassar ឥណ្ឌូណេស៊ីនិង Home United សិង្ហបុរី ហើយការប្រកួតចាប់ផ្ដើមនៅថ្ងៃទី១៩ខែមករាឆ្នាំ២០១៨ខាងមុខនេះ៕