Walcott ទៅដល់ Everton ពិនិត្យសុខភាពត្រៀមផ្ទេរជាផ្លូវការ
- 2018-01-17 06:53:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Walcott ទៅដល់ Everton ពិនិត្យសុខភាពត្រៀមផ្ទេរជាផ្លូវការ
ចន្លោះមិនឃើញ
Theo Walcott បានធ្វើដំណើរទៅដល់ Everton ដើម្បីពិនិត្យសុខភាពមុនការផ្ទេរជាផ្លូវការពី Arsenal ដែលមានតម្លៃ ២០លានផោន។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសគឺជាកីឡាករចុងក្រោយដែលលេងនៅ Arsenal យូរជាងគេ ប៉ុន្តែយ៉ាងណា Walcott សម្រេចទៅចូលរួមជាមួយក្រុមលោក Sam Allardyce ដើម្បីដំណែងជម្រើសដំបូងជាប់លាប់។
រូបភាពប្រមាញ់បានពីអ្នកសារព័ត៌មានបានបង្ហាញពីសកម្មភាពកីឡាករស្លាបល្បឿនលឿនចាកចេញពីទីលានហ្វឹកហាត់ Finch Farm របស់ក្លឹបរហស្សនាមថាស្ករតាំងម៉ែកាលពីម្សិលមិញ។
Walcott មិនទាន់លេងជម្រើសដំបូងបានម្ដងនៅឡើយទេសម្រាប់រដូវកាលនេះ ហើយប្រកួតចុងក្រោយរបស់គេជាមួយក្លឹប Arsenal ត្រូវលោក Wenger ប្ដូរចូលក្នុងជំនួបចាញ់ Bournemouth ២ ទល់នឹង១កាលពីថ្ងៃអាទិត្យ៕