ដំណោះ​ស្រាយ​ថ្មី ​​កុំ​ឲ្យ​​ក្មេង​ញៀន​នឹង​ស្មាតហ្វូន​ មាន​ប្រសិទ្ធភាព​ ១០០%

  • 2018-01-17 07:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កូន​ៗ​ញៀន​នឹង​ការ​លេង​ស្មាតហ្វូន​ជា​កង្វល់​មួយ​របស់​ឪពុក​ម្ដាយ។ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​កូន​ក្មេង​ញៀន​នឹង​គ្រឿង​អេឡិចត្រូនិក​នេះ​ អាច​ពិបាក​នឹង​ដោះ​ស្រាយ​បន្តិច។ ប៉ុន្តែ​​ម្ដាយ​ជា​ជនជាតិ​ថៃ​មួយ​រូប​បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ទប់​ទល់​នឹង​ក្មេង​ញៀន​នឹង​ស្មាតហ្វូន​ ដែល​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ ១០០%។

តាម​វីដេអូ​ដែល​បង្ហោះ​ដោយ​​គណនី​មួយ​លើ​បណ្ដាញ​ Facebook បង្ហាញ​ថា​ស្ត្រី​ជា​ម្ដាយ​បាន​ដាក់​រូប​ខ្មោច​ធ្វើ​ជា​ Wallpaper ទូរសព្ទ ហើយ​ទោះ​បី​ជា​ហុច​ទូរសព្ទ​ឲ្យ​កូន​ដៃ​ពីរ​ក៏​កូន​របស់​ខ្លួន​មិន​ហ៊ាន​យក​មក​ចុច​លេង​ដែរ។ ពេល​ដែល​ហ៊ាន​យក​មក​ចុច​លេង​ ក្មេង​នោះ​ស្រាប់​តែ​យំ​ង៉ា​ ព្រោះ​​តែ​ខ្លាច​ខ្មោច​ក្នុង​រូប​ រួច​ទម្លាក់​ទូរសព្ទ​ចុះ​ភ្លែត។

ត្បិត​ថា​មាន​ប្រសិទ្ធភាព​មែន​ ប៉ុន្តែ​វិធី​សាស្ត្រ​ខាង​លើ​អាច​នឹង​លែង​បានការ​ក្រោយ​ពី​ក្មេងៗ​ទម្លាប់​នឹង​រូប​ភាព​ខ្មោច​ក៏​ថា​បាន៕​​​​​​​

ប្រភព៖ facebook   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី