លែង​បារម្ភ​រឿង​ម៉ាស៊ីន​ព្រីន​មិន​សូវ​ប្រើ​ចេះ​តែ​កក​ទឹក​ថ្នាំ បើ​ស្គាល់​ម៉ាក​នេះ

  • 2018-01-18 02:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ដោយ​សារ​អ្នក​ខ្លះ​គាត់​ទិញ​ម៉ាស៊ីន​ព្រីន​មក​មិន​សូវ​ប្រើ​ទេ អ៊ីចឹង​យើង​មាន​ទឹក​ថ្នាំ​តាម​កម្រិត​អ្នក​ប្រើ​ប្រាស់ បាន​ន័យ​ថា​មាន​ទឹក​ថ្នាំ​កម្រិត​តិច និង​កម្រិត​ច្រើន ហើយ​យើង​ធានា​ថា បើ​ទឹក​ថ្នាំ​នោះ​ដាក់​ចូល​ម៉ាស៊ីន​ហើយ អាច​ប្រើ​រហូត​ដល់ ៣ឆ្នាំ"។ លោក អាន ឌីណា អគ្គនាយក BMSC បាន​ប្រាប់​មក Sabay ក្នុង​កម្មវិធី Brother Solution Seminar 2018 កាល​ពី​ថ្ងៃ​ទី១២ មករា ដែល​រៀបចំ​ដោយ Business Machines & Supplies Center (BMSC) និង​ក្រុមហ៊ុន Brother International Singapore។

អគ្គនាយក​ខាង​លើ​បន្ថែម​ថា ទឹក​ថ្នាំ Brother មាន​ច្រើន​ជម្រើស​ទៅ​តាម​អ្នក​ប្រើប្រាស់​ ដោយ​ហាក់​ខុស​ពី​ម៉ាក​ដទៃ​ ដែល​ភាគ​ច្រើន​មាន​តែ​មួយកម្រិត ​ពិបាក​​សម្រាប់​អ្នក​ប្រើប្រាស់​តិច​តួច​​តាម​ផ្ទះ​ជាដើម។

លោក អាន ឌីណា

បន្ថែម​ពី​នេះ ចំណុច​ពិសេស​របស់​ម៉ាស៊ីន​មក​ពី​ជប៉ុន​មួយ​នេះ រាល់​ពេល​អតិថិជន​ទិញ​ផលិត​ផល​ម៉ាក Brother នឹង​មាន​កម្ម​វិធី​ពិសេស ដោយ​មាន៣ជម្រើស​គឺ៖ - **ជម្រើសទី១៖** សម្រាប់​អ្នក​ប្រើប្រាស់​ច្រើន​ខ្ទង់ ១ម៉ឺនសន្លឹក​ក្នុង១ខែ នឹង Free ម៉ាស៊ីន​ព្រីន​ឲ្យ​តែ​ម្ដង - **ជម្រើសទី២៖** សម្រាប់​អ្នក​ប្រើ​ល្មមៗ​ខ្ទង់ ៥ ០០០សន្លឹកឡើង ក្នុង១ខែ បញ្ចុះ​តម្លៃ​ម៉ាស៊ីន​ព្រីន ៥០% - **ជម្រើសទី៣៖** អ្នក​ប្រើ​តិចតួច​ទិញ​ម៉ាស៊ីន នឹង​បញ្ចុះ​តម្លៃ​ទឹក​ថ្នាំ​ប្រចាំ​ខែ

Brother ជា​ម៉ាក​ផលិត​ផល​មក​ពី​ជប៉ុន មាន​ប្រវត្តិ​ជាង ១០០ឆ្នាំ​មក​ហើយ ដោយ​មាន​លក្ខណៈ​ពិសេស​ធុន​នឹង​ការ​ប្រើប្រាស់ ភ្ជាប់​ជាមួយ​បច្ចេកទេស​សន្សំ​សំចៃ​ខ្ពស់​សម្រាប់​ការ​បោះពុម្ព​ឯកសារ​ជាច្រើន​ក្នុង​ពេល​តែ​មួយ៕

អត្ថបទ៖ វិទូ

អត្ថបទថ្មី