ប្រភព​មិន​បញ្ចេញ​មុខ​បង្ហើប​ថា Selena Gomez បាន​បរិច្ចាគ​ប្រាក់​ដ៏​សម្បើម​ទៅ​ឲ្យ​​គម្រោង​១

  • 2018-01-17 14:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​កំបាំង​មុខ​មួយ​បាន ទម្លាយ​ថា តារា​ស្រី​ក្នុង​រឿង “A Rainy Day in New York” គឺ Selena Gomez បាន​បរិច្ចាគ​ថវិកា​ដ៏​សម្បើម​មួយ​ទៅ​ក្នុង​គម្រោង​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ដែល​កើត​មាន​ក្នុង​វិស័យ​សិល្បៈ ហៅ​ថា Time'Up។

សាមី​ខ្លួន មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​នៅ​ឡើយ​ទេ​ពី​ករណី​នេះ ប៉ុន្តែ​ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​ស្រី​រូប​នេះ បាន​អះអាង​ថា Selena Gomez បាន​បរិច្ចាគ​រួច​ហើយ​ទៅ​លើ​គម្រោង​ដែល​ផ្ដួច​ផ្ដើម​ដោយ​បុគ្គល​ល្បី​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ។

មិន​មាន​តួលេខ​ពិត​ប្រាកដ​ពី​ការ​បរិច្ចាគ​នេះ​ទេ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដដែល បាន​បញ្ជាក់​ថា តារា​ស្រី​រូប​នេះ បាន​បរិច្ចាគ​ច្រើន​ជាង​ប្រាក់​ដែល​នាង​ទទួល​បាន ពី​ការ​សម្ដែង​ក្នុង​រឿង “A Rainy Day in New York” របស់​ផលិតករ Woody Allenទៅ​ទៀត។

និយាយ​ពីផលិតករ​ភាពយន្ត​ Woody Allen រូប​នេះ Selena Gomez បាន និង​កំពុង​រង​ការ​រិះគន់​ក្នុង​ការ​ខ្លួន​ទៅ​ពាក់​ព័ន្ធ​នឹង​ផលិតករ​ដែល​កំពុង​រុំ​ព័ទ្ធ​ដោយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​រូប​នេះ ក្នុង​នោះ​មាន​អ្នក​គាំទ្រ​នាង​បាន​ស្នើ​ឲ្យ​នាង​សរសេរ​សំបុត្រ​សុំ​ទោស​ការ​ដែល​នាង​ព្រម​ចូល​ខ្លួន​ធ្វើ​ការ​ជាមួយ​​ផលិតករ​រូប​នេះ។ ក្រៅ​ពី​នេះ ម្ដាយ​បង្កើត​របស់​នាង ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​មិន​គាំទ្រ​ចំពោះ​ការ​សម្រេច​របស់ Selena Gomez ដែរ។

អ្នក​ស្រី Mandy Teefey ប្រាប់​សារព័ត៌មាន​ថា អ្នក​ស្រី​បាន​និយាយ​ជាមួយ​កូន​ស្រី​ជា​លើក ក្នុង​ការ​រារាំង​នាង កុំ​អោយ​មាន​ការ​ពាក់ព័ន្ធ​នឹង​ផលិតករ​ខាង​លើ ប៉ុន្តែ​មិន​បាន​ផល​ឡើយ។ អ្នក​ស្រី​លើក​ឡើង​ថា "គ្មាន​នរណា​ម្នាក់​អាច​បង្ខំ Selena Gomez អោយ​ធ្វើ​អ្វី ដែល​នាង​មិន​ចង់​ធ្វើ​នោះ​ទេ។ ខ្ញុំ​បាន​និយាយ​ជា​មួយ​ច្រើន​ណាស់​ពី​រឿង​នោះ ប៉ុន្តែ​គ្មាន​បាន​ផល​អ្វី​ឡើយ"។

ផលិតករ​ភាពយន្ត Woody Allen ត្រូវ​បាន​កូន​ស្រី​ចិញ្ចឹម​របស់​លោក​ឈ្មោះ Dylan Farrow ប្ដឹងចោទប្រកាន់ថា បៀតបៀនផ្លូវភេទនាងជាដើម។ បន្ថែម​ពី​លើ​នេះ មិត្ត​រួម​អាជីព​របស់ Selena Gomez ដូច​ជា Rebecca Hall, Timothee Chalamet និង Greta Gerwigជា​ដើម បាន​បង្ហាញ​ពី​វិប្បដិសារី​របស់​ពួក​គេ​ដែរ ដែល​​សម្រេច​ចិត្ត​ធ្វើ​ការ​ជាមួយ​ផលិតករ​វ័យ​ចំណាស់​ខាង​លើ​កន្លង​មក៕

ប្រភព៖ Metro | cbs8   ប្រែ​សម្រួល៖ ទារិកា