Messi ប៉េ​មិន​ចូល​ធ្វើ​ឲ្យ​ Barca ស្គាល់​បរាជ័យ​ដំបូង​រដូវ​កាល​នេះ​

  • 2018-01-18 02:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ទទួល​បរាជ័យ​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​ក្រោយ​ចាញ់​​ Espanyol ១​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ Copa del Rey វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ។

ការ​ប្រកួត​នៅ​ទឹកដី​ RCDE Stadium យប់​មិញ ​វគ្គ​ទី​មួយ​សត្រូវ​អ្នក​ជិត​ខាង​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ទេ​គឺ​បាន​ត្រឹម​បញ្ចប់​ក្នុង​លទ្ធផល​​ ០-០ ប៉ុណ្ណោះ។​ លុះ​ដល់​វគ្គ​ទី​ពីរ​នាទី​៦២​ Sergi Roberto បាន​ដួល​ក្នុង​ប្រអប់​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​ពិន័យ​បាល់​១១ម៉ែត្រ​ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ Lionel Messi ទាត់​មិន​ចូល។

ក្រោយ​ធ្វើ​អ្វី​ Espanyol មិន​បាន​គ្រោះ​ថ្នាក់​បាន​កើត​លើ​ Barca វិញ​គឺ​នៅ​នាទី​៨៨​ Oscar Melendo បាន​ស៊ុត​ទម្លុះ​ដៃ​អ្នក​ចាំ​ទី Cillessen បំប៉ោង​សំណាញ់​បាន​សម្រេច​។ ការ​ប្រកួត​ជើង​ទី​ពីរ​នឹង​ធ្វើ​លើ​​ទឹកដី​ Nou Camp វិញ​ម្ដង​នៅ​ថ្ងៃ​ទី​២៦​ ខែ​មករា។

ដោយ​ឡែក​២​គូ​ទៀត​ Atl Madrid ក៏​រង​គ្រោះ​ចាញ់​ Sevilla ក្នុង​ទឹក​ដី​ខ្លួន​ឯង​ ១-២ ហើយ​ Valencia បាន​យក​ឈ្នះ​ Alaves ២-១៕

អត្ថបទ៖ វិរ័ត្ន