ជួប​គ្នា​៥ដង​ ទី​បំផុត អូប៉​ ដាក់​ចំណាត់​ថ្នាក់​ រឿង​ សោភ័ណ្ឌ​ បាន​ហើយ​

  • 2018-01-18 02:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​ថៃ​ដែល​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​នា​នា​នៅ​ប្រទេស​កម្ពុជា​ អូប៉​ ស.​ថ.​ វីស៊ីត​ បាន​ដាក់​ចំំណាត់​ថ្នាក់​ឲ្យ​ជើង​ខ្លាំង​ រឿង សោភ័ណ្ឌ ស្ថិត​នៅ​កម្រិត​ B បន្ទាប់​ពី​ពួក​គេ​បាន​ពាក់​មុខ​យក្ស​ដាក់​គ្នា​លើ​សង្វៀន​៥​ដង។

រឿង សោភ័ណ្ឌ(ក្រហម) និង​ អូប៉(ខៀវ)

អូប៉​ ស.​ថ.​ វីស៊ីត​ ប្រាប់​ឲ្យ​ដឹង​ថា​ អ្នក​ប្រដាល់​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ ម្នាក់​នេះ​គឺ​ល្អ​ ជា​ពិសេស​កណ្ដាប់​ដៃ​តែ​ម្ដង។​ រូប​គេ​ស្គាល់​​​យ៉ាង​ច្បាស់​​អំពី​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​ម្នាក់​តាម​រយៈ​ជួប​​​គ្នា​​៥​លើក។ នៅ​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ចុង​ក្រោយ​នេះ រូប​គេ​​​មិន​សូវ​​លំបាកខ្លាំង​​នោះ​ទេ ប៉ុន្តែ​​​ចាញ់​​ដោយ​សារ​ភ្លាត់​ស្នៀត​ប៉ុណ្ណោះ​។ បើ​មិន​មាន​ការ​ភ្លាត់​នេះ​ទេ​ខ្សែក្រវាត់​របស់​ CNC​ នេះ​ច្បាស់​ជា​បាន​ទៅ​គេ។​

រឿង សោភ័ណ្ឌ កណ្ដាល

ជើង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​អ្នក​និយម​ប្រដាល់​នៅ​កម្ពុជា​ស្គាល់​ច្បាស់ បាន​បញ្ជាក់​ថា បើ​និយាយ​ពី​សមត្ថភាព​​ រឿង​ សោភ័ណ្ឌ​ មិន​ទាន់​ឈាន​ដល់​​កម្រិត​ A​ ​នៅ​ឡើយ​ទេ​ បើ​ប្រៀប​ធៀប​​នឹង​កីឡាករ​ប្រដាល់​​នៅ​ប្រទេស​ថៃ​ ប៉ុន្តែ​ស្ថិត​នៅ​កម្រិត​ B​។​

រឿង សោភ័ណ្ឌ(ក្រហម) និង​ អូប៉(ខៀវ)

កីឡាករ​ថៃ​ អូប៉​ ស.​ថ.​ វីស៊ីត​ ឬ​ ថាវអូឡាង​ ធ្លាប់​ជួប​អ្នក​ប្រដាល់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ ៥ដង មក​ហើយ​​ ២ដង​​​ក្នុង​​កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​ ៦៩​គីឡូក្រាម​ នៅ​អាស៊ីអាគ្នេយ៍​ ១ដង​​សម្រាប់​ការ​ប្រកួត​​មិត្តភាព​​​នៅ​អាស៊ីអាគ្នេយ៍​ និង​ ២ដង​ ចុង​ក្រោយ​កម្មវិធី​ខ្សែក្រវាត់​នៅ​ CNC។​ ​ជំនួប​ទាំង​៥លើក​នេះ​ អូប៉​ ឈ្នះ​តែ​ម្ដង​គត់​រាប់​ទាំង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​របស់​ CNC​ កាល​ពី​ថ្ងៃទី១៣​ មករា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម