ដឹងអត់កីឡាករស្វាយរៀង មួយរដូវកាលប្រើឯកសណ្ឋានអស់ប៉ុន្មានឈុត?
- 2018-01-17 23:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់កីឡាករស្វាយរៀង មួយរដូវកាលប្រើឯកសណ្ឋានអស់ប៉ុន្មានឈុត?
ចន្លោះមិនឃើញ
ការប្រកួតលីគកំពូលកម្ពុជារដូវកាល២០១៨ គ្រោងចាប់ផ្ដើមដើមខែមីនា ខាងមុខនេះហើយ។ ដោយឡែកសម្រាប់កីឡាករដែលកំពុងប្រកបអាជីពនៅកម្ពុជាទាំងអស់ត្រូវបានក្លឹបរបស់ខ្លួនឧបត្ថម្ភឯកសណ្ឋានគ្រប់រដូវកាល។ ចុះប្រិយមិត្តដឹងអត់ថា តើក្នុងមួយរដូវកាលកីឡាករប្រើឯកសណ្ឋានអស់ប៉ុន្មានឈុត?
តាមប្រភពពីកីឡាករបាល់ទាត់របស់ក្លឹបព្រះខ័នរាជស្វាយរៀង សឿយ វិសាល បានទម្លាយឲ្យដឹងថា ក្នុងមួយឆ្នាំក្លឹបរបស់ខ្លួនផ្ដល់ឯកសណ្ឋានពីរឈុតជូនកីឡាករម្នាក់។ ប៉ុន្តែក្នុងករណីមានដាច់រហែកក្លឹប នឹងផ្ដល់ជូនពីរឈុតបន្ថែមទៀត ដែលគិតជាសរុបសម្រាប់កីឡាករម្នាក់ក្លឹបត្រូវបោះពុម្ពសំលៀកបំពាក់ ៤ ឈុតសម្រាប់មួយរដូវកាល ដោយមានក្នុងដី ពីរនិងក្រៅដីពីរ។
ខ្សែការពាររូបនេះបញ្ជាក់ថា ក្រៅពីខោអាវប្រកួតនៅមានឈុតសម្រាប់ហាត់ផ្សេង ដែលឈុតសម្រាប់ហាត់នេះកីឡាករទទួលបានពីរឈុតផងដែរ។ សម្រាប់ចំនួននៃការផ្ដល់ជូនឯកសណ្ឋានដល់កីឡាករនេះ ក្លឹបនីមួយៗមិនដូចគ្នាទាំងស្រុងឡើយ៕