មក​ដឹង​ សុខ​ ធី​ និយាយ​អ្វី​ខ្លះ​ពេល​ចូលរួម​ប្រកួត​ខ្សែក្រវាត់​ដំបូង​នៅ​កម្ពុជា

  • 2018-01-17 06:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ និង​ប្រកួត​ដោយ​បច្ចេកទេស​ខ្ពស់​ សុខ​ ធី​ ថា​ រំពឹង​៩០%​នឹង​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ឬ​អាច​គ្រង​ខ្សែក្រវាត់​គូបូតា​ ប៉ុន្តែ​ដៃ​គូ​ក៏​ខ្លាំង​ៗ​គួរសម​ដែរ។​

កីឡាករ សុខ​ ធី ឬ កាកា

សុខ​ ធី​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ដំបូង​នេះ​មិន​សូវ​ជា​លំបាក​នោះ​ទេ​ ព្រោះ​ប៉ះ​ដៃគូ​វ៉ៃ​មួយ​ៗ​ដូច​គ្នា​ដូច្នេះ​មិន​សូវ​ហត់​ឡើយ។​ ជ័យជម្នះ​ដំបូង​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​រូប​នេះ​មាន​សង្ឃឹម​ច្រើន​នឹង​បន្ត​ដំណើរ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ឬ​ឈាន​ដល់​ការ​គ្រប់គ្រង​ខ្សែក្រវាត់​ទម្ងន់​ ៥៧គីឡូក្រាម​មួយ​នេះ។​

កីឡាករថៃពេលចាញ់ កាកា សប្ដាហ៍មុន

អ្នក​ប្រដាល់​ឧស្សាហ៍​ឡើង​សង្វៀន​នៅ​ប្រទេស​ថៃ​ខាង​លើ​បន្ថែម​ថា​ បើ​មើល​ពី​ការ​ប្រកួត​របស់​កីឡាករ​ថៃ​ និង​ឡាវ​ប៉ុន្មាន​នាក់​ទៀត​នោះ​ ក៏​មិន​អន់​នោះ​ដែរ​ តែ​ក៏​មាន​ជា​ឧបសគ្គ​ដល់​រូប​គេ​នោះ​ទេ​ ហើយ​ខ្លួន​នឹង​ខំប្រឹង​បន្ថែម​ការ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។​

បេក្ខភាពខ្មែរទាំង៤នាក់

នេះ​ជា​លើក​ទី២​ហើយ​ដែល​អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ សុខ​ ធី​ ឬ​ កាកា​ ចូលលេង​ខ្សែក្រវាត់​ខណៈ​លើក​ទី១​បាន​ធ្លាក់​នៅ​ត្រឹម​វគ្គ​៨នាក់​ចុង​ក្រោយ​នៅ​ឯ​ប្រទេស​ថៃ។​ ប្រកួត​ដំបូង​ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ផ្ដួល​ថៃ​ឲ្យ​ខូច​ជើង​ត្រឹម​ទឹក​ទី៤​ មាន​៣ពិន្ទុ​ក្នុង​ដៃ​ ខណៈ​ ឡុង​ ជិន​ ៣ពិន្ទុ​ដែរ​ រី​ឯ​ ពេជ្រ​ ម្ទេសខ្មាំង​ ចាញ់​កីឡាករ​ឡាវ​ មាន​១ពិន្ទុ​ ហើយ​ ចាន់​ ស៊ីណាត​ នឹង​ត្រូវ​ប៉ះ​ថៃ​សប្ដាហ៍​នា​ប្រកួត​ដំបូង​របស់​ខ្លួន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម