Chelsea ទម្លាក់ Norwich ចេញពី FA Cup ទោះមានគ្នាតែ៩នាក់
- 2018-01-18 02:44:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea ទម្លាក់ Norwich ចេញពី FA Cup ទោះមានគ្នាតែ៩នាក់
ចន្លោះមិនឃើញ
Chelsea ទីបំផុតបានទម្លាក់ Norwich City ចេញពីពាន FA Cup ដើម្បីឡើងទៅជុំទី៤ជាមួយក្រុមខ្លាំងៗផ្សេងទៀតដោយការទាត់បាល់ប៉េណាល់ទីយ៉ាងតានតឹងបំផុត។
កាលពីជើងទីមួយក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ០-០ ទើបតម្រូវឲ្យមានការប្រកួតឡើងវិញមួយជើងទៀត។ ជំនួបនៅកីឡដ្ឋាន Stamford Bridge ម្ចាស់ផ្ទះមានឱកាសទាត់នាំមុខមុននៅនាទី៥៥ ដោយកីឡាករ Batshuayi។
យ៉ាងណាក្រុមរហស្សនាមថាតោខៀវភ្លាត់របូតបាល់វិញនាទី ៩០+៤ តែតបញ្ចូលទីដោយកីឡាករ Jamal Lewis ធ្វើឲ្យការប្រកួតត្រូវអូសបន្លាយពេលបន្ថែមដើម្បីរកអ្នកឈ្នះ។ នៅវគ្គថែមម៉ោង១៥នាទី២ដង Chelsea បានបាត់បង់កីឡាករ២នាក់ដោយសារកាតក្រហមគឺ Pedro នាទី១៧៧ និង Morata នាទី១២០។
ទោះសល់គ្នា៩នាក់ក្ដី តែក្រុមលោក Antonio Conte នៅតែយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងលទ្ធផល ៥-៣ ចំពោះមុខអ្នកគាំទ្រប្រមាណ ៣៩៦៨៤នាក់៕