Apple នឹងចាយ ៣៥០ ពាន់លានដុល្លារ ជួយសេដ្ឋកិច្ចសហរដ្ឋអាមេរិក
- 2018-01-18 02:57:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple នឹងចាយ ៣៥០ ពាន់លានដុល្លារ ជួយសេដ្ឋកិច្ចសហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
Apple បានប្រកាសនៅថ្ងៃនេះថានឹងផ្ដល់ជំនួយ ៣៥០ ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅក្នុងអំឡុងពេល ៥ ឆ្នាំខាងមុខ។ នៅឆ្នាំ ២០១៨ នេះក្រុមហ៊ុនត្រៀមនឹងចាយ ៥៥ ពាន់លានដុល្លារទៅលើដៃគូផ្គត់ផ្គង់ និងរោងចក្រផលិតក្នុងស្រុក។
ក្រុមហ៊ុនយក្សនេះរំពឹងថាបង្កើតការងារបានច្រើនជាង ២០ ០០០ ការងារ នៅក្រុមហ៊ុនរបស់ខ្លួននៅត្រឹមឆ្នាំ ២០២៣។ បច្ចុប្បន្ន Apple មានបុគ្គលិកជាង ៨៤ ០០០ នាក់នៅក្នុងសហរដ្ឋអាមេរិកទាំងមូល។
ត្បិតថាទីស្នាក់ការថ្មីតម្លៃ ៥ ពាន់លានដុល្លារមិនទាន់សម្រេចការសាងសង់រួចរាល់ ប៉ុន្តែ Apple ក៏មានគម្រោងសាងសងទីស្នាក់ការថ្មីមួយទៀត ដោយទីតាំងសាងសង់នឹងប្រកាសឲ្យដឹងនៅក្នុងឆ្នាំនេះ។
ការសម្រេចចិត្តជួយដល់សេដ្ឋកិច្ចអាមេរិកនេះ កើតមានឡើងបន្ទាប់ពីច្បាប់ពន្ធថ្មីបានចូលជាធរមាន ដែលអនុញ្ញាតឲ្យ Apple បង់ពន្ធត្រឹម ១៥,៥% លើចំណូលក្រៅប្រទេសរបស់ខ្លួន ដែលពីមុនត្រូវបង់ដល់ ៣៥% ឯណោះ។ បញ្ជាក់ថាចំណូលក្រៅប្រទេសរបស់ Apple មានសរុបជាង ២៤៥ ពាន់លានដុល្លារ ដូចនេះ Apple ត្រូវបង់ពន្ធ ៣៨ ពាន់លានដុល្លារ (ស្មើ ១៥,៥%) ដើម្បីអាចប្រមូលយកចំណូលនេះចូលក្នុងទឹកដីសហរដ្ឋអាមេរិកបាន៕