ហាងនីកា មានរឿងអីចេះ មនុស្សកកកុញតាំងពីព្រឹកព្រហាម?
- 2018-01-18 04:40:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងនីកា មានរឿងអីចេះ មនុស្សកកកុញតាំងពីព្រឹកព្រហាម?
ចន្លោះមិនឃើញ
ម៉ោងមិនទាន់ ៨:០០ ទ្វារមិនទាន់បើកផង មនុស្សយ៉ាងកកកុញខ្លះអង្គុយខ្លះឈរសំកុកនៅមុខហាងនីកាតាំងពីព្រឹកព្រលឹម ដែលមានទីតាំងតាមបណ្ដោយផ្លូវ ៣១០។
សភាពអ៊ូអរបែបនេះខុសប្លែកមួយដង ដែលហាងលក់ទូរសព្ទដ៏ធំធ្លាប់តែមានអតិថិជនចេញចូលតែមិនដែលអ៊ឹកធឹកបែបនេះទេ។
តាមការសាកសួរពលរដ្ឋកំពុងឈររេរានៅមុខហាងមួួយចំនួនប្រាប់ថា នៅហាងនីកាមានការលក់ទូរសព្ទបញ្ចុះតម្លៃពិសេសទើបមានពលរដ្ឋមកកកុញបែបនេះ។
តាមការសាកសួរបន្ថែមទៀត ពលរដ្ឋទាំងនោះប្រាប់ថា ហាងនីកាដាក់លក់ទូរសព្ទតម្លៃត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ ហើយចំនួនស្តុកមានកំណត់៕
ព័ត៌មានលម្អិតទាក់ទងទូរសព្ទនេះ Sabay នឹងផ្សាយជូនបន្ថែមទៀត