មក​តាម​ដាន​តម្លៃ រថយន្ត​ប្រណាំង​​ល្បឿន​លឿន​ស៊េរី​ថ្មី​ ដែលនឹង​បង្ហាញខ្លួន​ឆាប់ៗ​

  • 2018-01-18 10:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ​ថយ​ន្តភី​ក​អា​ប់ អ៊ី​ស៊ូ​ហ្ស៊ុ D-Max V-Cross 4x4 Limited Edition!” ជាប្រភេទរ​ថយ​ន្ត​ប្រណាំង​ដែលមាន​ល្បឿន​លឿន​យ៉ាង​ពិតប្រាកដ​​នឹង​បង្ហាញ​វត្តមាន​ឆាប់ៗ​ ដោយ​ក្រុមហ៊ុនទ្រី​ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេ​ល ខេ​ម​បូ​ឌា ឯ​.​ក។​

រថយន្ដ​ថ្មី​ម៉ូដែល “​ភី​ក​អា​ប់ Isuzu D-Max V-Cross 4x4 Limited Edition!” នេះ​គឺជា​រថយន្ត​ប្រណាំង​មាន​ល្បឿន​លឿន​បំ​ផុត​ ដែល​បញ្ជាក់​បន្ថែម​ពី​អត្ថ​ន័​យ​នៃ​ការ​ផ្សងព្រេង និង​នៅ​លើ​ផ្លូវ​លំបាកៗ​គ្រប់​ទីកន្លែង ដែល​មាន​​តម្លៃ​លក់​ចាប់ពី ៤៨.៩០០ ដុល្លារ​សហរដ្ឋអាមេរិក។ រ​ថយ​ន្ដ​នេះ​មាន​រូបរាង​ស្អាត​ជាង​មុន និង ធន់ រឹងមាំ ជាង​មុន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ផ្លូវ​លំបាកៗ នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូ​វ​ការ​រចនា​ប្លែក​អស្ចារ្យ​ថ្មី​សម្រាប់​អ្នកបើកបរ​កម្ពុជា​ដែល​ពិតជា​កម្រ​រកបាន​។

ផ្ទៃ​ខាងក្នុង​រ​ថយ​ន្ត​បំពាក់​បានយ៉ាង​ល្អ​ មាន​ក្រណាត់​ស្បែក​ស្រោប​ដែល​មាន​មុខងារ​ពីរ ពណ៌ និង​សម្លេង ដែល​មាន​ភ្ជាប់​មក​ជាមួយ​ពហុ​មុខងារ នាំមក​នូ​វ​ការកម្សាន្ត នៅក្នុង​សម្លេង​ជុំវិញ និង​បច្ចេកវិទ្យា “ Isuzu Connect world “ ដែល​អាច​ភ្ជាប់​ទៅ​នឹង​ការកម្សាន្ត​សប្បាយៗ​ជាមួយ​ពិ​ភព​លោក​ ដែល​ងាយស្រួល​ភ្ជាប់​ទៅនឹង​ស្មា​ត​ហ្វូន​ទាំងប្រ​ព័​ន្ធ iOS និង Android ។

កុំ​ភ្លេចទៅ​ទទួល​យក​បទពិសោធន៍​​ថ្មី​ជាមួយ​រ​ថយ​ន្ដ Isuzu D-Max V-Cross Limited Edition នៅ​ផ្សារ​ទំនើប AEON Mall នា​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០១៨ ចាប់ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ១០​យ​ប់​។ មិន​តែ​ប៉ុណ្ណោះទាំងអស់គ្នា​​អាច​ចូលរួមបើកបរ​សាកល្បង​ជាមួយនឹង​ថា​ម​ពល​រថយន្ត​ថ្មី​នេះ​បាន។ ពត៌មាន​បន្ថែម៖

  • វេបសាយ៖ www.isuzucambodia-tis.com
  • ហ្វេ​សប៊ុ​ក​ផេ​ក​៖ Isuzu Cambodia ឬ​ទំនាក់ទំនង​មក​កា​រិ​យា​ល័​យ​តាំង​បង្ហាញ​នៅ​ក្រុមហ៊ុន ខេ (​ខេ​ម​បូ​ឌា​) ខូ​អិល​ធី​ឌី ភូមិ​ក្បាល​ដំរី មហាវិថី​សហ​ព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
  • លេខ​ទូរ​ស័ព្ទ ០២៣ ៩៥០​ ០៨៤ ចាប់ពី​ថ្ងៃទី ២០ មករានេះតទៅ៕

អត្ថបទ៖ ថា ម៉ាលីដា