ក្រោយ​ទិញ ២ នាក់ ជម្រាប​លា​ម្នាក់ Barcelona ចង​ជើង​កីឡាករ​ម្នាក់​ទៀត​របស់​ខ្លួន

  • 2018-01-18 13:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Gerard Pique ក្នុង​ថ្ងៃ​នេះ បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។

កុងត្រា​ថ្មី​នេះ នឹង​មាន​សុពលភាព​ដល់​ឆ្នាំ ២០២២ ហើយ​មាន​តម្លៃ​ទិញ​ផ្ដាច់​ដល់​ទៅ ៥០០ លាន​​អឺរ៉ូ។

សូម​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ចាក​ចោល Manchester United មក​ចូល​រួម​ជាមួយ Barcelonaកាល​ពី​ឆ្នាំ ២០០៨​មក ខ្សែ​ការពារ​អេស្ប៉ាញ Piques បាន​លេង ៤២២​ប្រកួត​ហើយ​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ។ ក្នុង​នោះ​កីឡាករ​វ័យ ៣០​ឆ្នាំ​រូប​នេះ ក៏​បាន​ឈ្នះ​ពាន​ធំៗ​ជាច្រើន ដូច​ជា La Liga និង Champions League ជាដើម។

ព័ត៌មាន​ស្ដី​ពី​ការ​ចុះ​កុងត្រា​ថ្មី​របស់ Piques ធ្វើ​ឡើង​ក្រោយ Barcelona ទើប​តែ​ទិញ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho និង​ខ្សែ​ការពារ​កូឡុំប៊ី Yerry Mina ក្នុង​ខែ​មករា​នេះ។ ទោះ​ជា​យ៉ាង​ណា ក្នុង​ទីផ្សារ​ដោះ​ដូរ​ខែ​នេះ ក៏​មាន​កីឡាករ Barcelona មួយ​ចំនួន​ដែរ ដែល​ត្រូវ​រើ​បង្វេច​ចេញ​ពី​ក្លឹប។ តួ​យ៉ាង Arda Turan ទើប​តែ​ត្រូវ​បាន​ក្លឹប​ទួរគី Basaksehir ខ្ចី​ជើង ខណៈ​ បើ​យោង​តាម Goal ខ្សែ​បម្រើ Rafinha ក៏​អាច​នឹង​ចេញ​ទៅ Inter Milan ដែរ ក្នុង​ខែ​នេះ៕

ប្រភព៖ BBC | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី