ទ័ព​ប៉ះ​ក្រុម​ខ្លាំង​មក​ពី​​​អូស្ត្រាលី​រសៀល​នេះ​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី

  • 2018-01-19 02:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ក្រសួង​ការ​ពារ​ជាតិ នឹង​​ត្រូវ​ជួប​ក្រុម​ខ្លាំង​​មក​ពី​ប្រទេស​អូស្ត្រាលី Adelaide United ​នៅ​លើ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ពាន​រង្វាន់ Super Cup Asia 2018 ​នា​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​សុក្រ​​​នេះ។

ក្រសួង​ការពារ​ជាតិ (រដូវ​កាលមុន)

​​​​ក្រៅ​ពី​ក្រសួង​ការពារ​ជាតិ​ប៉ះ​ក្រុម​​មក​ពី​អូស្តា្រលី​ ក៏​មាន​មួយ​គូ​​ទៀត​គឺ PSM Makassar ​របស់​ឥណ្ឌូណេស៊ី តទល់​នឹង​ Home United FC​ របស់​សិង្ហបុរី។ ពាន​រង្វាន់​នេះ​មាន​ក្រុម​ចូល​រួម​ចំនួន ៤ ​គឺ​ក្រសួងការពារជាតិ PSM Makassar, Adelaide United និង Home United FC។ ការ​ប្រកួត​នឹង​ប្រើ​ពេល​​ប្រើ​ពេល​​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​​​ស្វែង​រក​ជើង​ឯក​។ ថ្ងៃ​នេះ​ក្រុម​ដែល​ឈ្នះ​ឡើង​ទៅ​ប្រកួត​ដណ្ដើម​លេខ១ ​ស្រប​ពេល​ក្រុម​ដែល​ចាញ់​ដូច​គ្នា​ត្រូវ​ប្រកួត​ដណ្ដើម​លេខ៣៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​