រំភើបចង់ហោះ! តិចទៀតមានផ្លូវថ្មើរជើងពីកោះពេជ្រ ដល់គល់ស្ពានព្រះមុនីវង្ស

  • 2018-01-19 07:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ដំណឹង​ដ៏​ល្អ​មួយ សាលារាជធានី​ភ្នំពេញ​ នឹង​ចាប់​ផ្ដើម​អនុវត្ត​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ថ្មើរ​ជើង ស្រប​តាម​មាត់​ទន្លេ​ដំណាក់កាល​ទី​២ ចាប់​ពី​ចំណុច​ស្ពានភ្លោះ​កោះពេជ្រ រហូត​ដល់​គល់​ស្ពាន​ព្រះ​មុនីវង្ស ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨​នេះ​ហើយ។​

ប្លង់គំរូ រូបភាព៖ រដ្ឋបាលរាធានីភ្នំពេញ

គោលដៅ​សំខាន់​ក្នុង​សង់​ស្ពាន​ថ្មើរ​ជើង​ថ្មី គឺ​ដើម្បី​លើក​កម្ពស់​សោភណភាព និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ច្រាំង​ទន្លេ​ឲ្យ​បាន​រៀបរយ សំដៅ​បម្រើ​ឲ្យ​ការ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ។

ដូច្នេះ​ដើម្បី​ឲ្យ​ការ​អនុវត្ត​គម្រោង​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​លទ្ធផល​តាម​ការ​គ្រោង​ទុក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ដែល​មាន​លំនៅដ្ឋាន ឬ​អាជីវកម្ម​ដ្ឋាន ដែល​កំពុង​អាស្រ័យ​ផល នៅ​ទីតាំង​ខាង​លើ ធ្វើ​ការ​រៀបចំ​រុះរើ​ចេញ​ជា​បន្ទាន់​នូវ​ចំណែក​នៃ​សំណង់​ផ្សេងៗ ដែល​បាន​លយ​ចូល​ច្រាំង​ទន្លេ​សាធារណៈ និង​ត្រៀម​រៀបចំ​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សិទ្ធិ ឬ​ការ​កាន់កាប់៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី