ព័ត៌មាន​កំពុង​កក្រើក​ខ្លាំង​ ថា​ក្រុម T-ARA អាច​រំសាយ​ចោល

  • 2018-01-19 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ស្រី T-ARA ត្រូវ​បាន​គេ​រាយការណ៍​ថា​អាច​នឹង​រំសាយ​ចោល​ដោយ​សារ​តែ​មាន​គំនិត​ខ្វែង​គ្នា​ទាក់ទង​នឹង​រឿង​ខ្លះ។

ក្រោយ​ពី​ Boram និង Soyeon សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៧​​មក តារា​ចម្រៀង Eunjung, Qri, Hyomin, និង Jiyeon បាន​សម្រេច​ចិត្ត​បន្ត​​នៅ​ក្នុង​ក្រុម។

ក្រោយ​មក​​សមាជិក​ក្រុម​ T-ARA បាន​ពិភាក្សា​គ្នា​ក្រោយ​ចាក​ចេញ​ពី​ផលិតកម្ម MBK បន្ទាប់​ពី​កុង​ត្រា​របស់​ពួក​គេ​បាន​បញ្ចប់​នៅ​ដើម​ឆ្នាំ​នេះ។ ផលិតកម្ម​នេះ​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ “T-ARA” ចេញ​ដើម្បី​បញ្ចៀស​សមាជិក​ក្រុម​នេះ​កុំ​ឲ្យ​រក្សា​ឈ្មោះ​នេះ​ក្រោយ​ពី​ពួក​គេ​បាន​ចាក​ចេញ​ទៅ​នោះ។ ជា​ការ​ឆ្លើយ​តប សមាជិក​ក្រុម​ចម្រៀង​នេះ​បាន​ដាក់​សំណៅ​ឯកសារ​បដិសេធ​ការ​ផ្លាស់​ប្ដូរ​នេះ។

ទោះ​បី​ជា​សមាជិក​និមួយៗ​​បាន​សម្រេច​ចិត្ត​បដិសេធ​នឹង​ខាង​ផលិតកម្ម​យ៉ាង​ណា​ក៏​ដោយ ខាង​សេចក្ដី​រាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​ម្នាក់​ៗ​មាន​គំនិត​ផ្សេង​ៗ​គ្នា។ ក្រោយ​ពី​ពិភាក្សា​គ្នា​យ៉ាង​យូរ​ សមាជិក​និមួយៗ​បាន​សម្រេច​ចិត្ត​ដើរ​លើ​ផ្លូវ​រៀង​ៗ​ខ្លួន​តែ​ម្ដង។

អ្វី​ៗ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ​សមាជិក​ក្រុម​ចម្រៀង​នេះ​ក៏​នៅ​មិន​ទាន់​បាន​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម​នេះ​សារ​ជា​ថ្មី​ដែរ៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា