ទ័ព​​ឈ្នះ​ក្រុម​ខ្លាំង នៅ​លីគ​កំពូល​អូស្ត្រាលី រង់​ចាំ​ដណ្ដើម​ជើង​ឯក​ Super Cup Asia 2018

  • 2018-01-19 09:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Adelaide United ដែល​ជា​ក្រុម​ខ្លាំង​​លេង​នៅ​លីគ​កំពូល​អូស្ត្រាលីដោយ​លទ្ធផល​ ៤-៣ មុន​នេះ​​នៅ​ទឹក​ដី​​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ពាន​រង្វាន់មិត្តភាព​ Super Cup Asia 2018 ដើម្បី​ឡើង​ទៅ​រង់​ចាំ​ដណ្ដើម​ជើង​ឯក​។

ក្រុម​ក្រសួង​ការពារ​ជាតិ

​​ការពារ​ជាតិ​រង់​ចាំ​​ប្រកួត​ផ្ដាច់​ព្រ័ត្រ​​ ក្រោយ​ក្រុម​ពីរ​គឺ PSM Makassar និង Home United FC ធ្វើ​ការ​ប្រកួត​​ជម្រុះ​ម៉ោង ៧ យប់​នេះ​ ដោយ​យក​មួយ​ក្រុម​ទៅ​ប្រជែង​ជើង​ឯក​ជា​មួយ​ទ័ព​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨។ ចំណែក​ក្រុម​ដែល​ទ័ព​ ទើប​បាន​យក​ឈ្នះ​​មុន​នេះ​គឺ​កំពុង​លេង​នៅ​លីគ​កំពូល​របស់​អូស្ត្រាលី​ ដោយ​ស្ថិត​នៅ​លេខ ៥ ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម