ធៀប​តម្លៃ​ផ្ដាច់​កុងត្រា​​របស់កីឡាករ​ខ្ពស់​បំផុត​​នៅ Serie A និង La Liga​ ខុស​គ្នា​ជិត​​១០​ដង

  • 2018-01-20 07:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រៀបធៀប​លីគ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​ Serie A ជា​លីគ​មិន​សូវ​ពេញ​និយម​ប៉ុន្មាន​ទេ។ ចំពោះ​កីឡាករ​ល្បីៗ​វិញ​ក៏​មិន​សូវ​ទៅ​ប្រមូល​ផ្ដុំ​នៅ​ទី​នោះ ដូច​នៅ La Liga ឬ Premier League ដែរ។ បើ​និយាយ​ពី​តម្លៃ​ផ្ដាច់​កុងត្រា​​របស់​កីឡាករ​លើ​ពិភពលោក គ្មាន​នរណា​ស៊ី​ដាច់ La Liga ទេ។

តាម​ការ​ចុះ​ផ្សាយ​មួយ នៅ Serie A កីឡាករ​ដែល​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ថ្លៃ​ជាង​គឺ Mauro Icardi របស់ Inter Minlan​ ដែល​​ជា​គោល​ដៅ​ទិញ​របស់ Real Madrid​ មាន​តម្លៃ​១១០​លាន​អឺរ៉ូ។ ទំហំ​ទឹក​ប្រាក​នេះ​បើ​ប្រៀប​​​នៅ La Liga វិញ​ខុស​គ្នា​ដល់​ជិត​១០​ដង​ឯណោះ។ Cristiano Ronaldo និង Karim Benzema ជា​អ្នក​ឈរ​លើ​គេ​ជា​កីឡាករ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ថ្លៃ​ជាង​​នៅ​អេស្ប៉ាញ​គឺ​១ប៊ីលាន​អឺរ៉ូ​ដូច​គ្នា។

​ក្នុង​តារាង​​ Top10 កីឡាករ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​​​ថ្លៃ​ជាង​គេ​លើ​លោក​​គឺ​មក​ពី​ La Lga ទាំង​អស់​។

១. Cristiano Ronaldo១ប៊ីលាន​អឺរ៉ូ

២. Karim Benzema ១ប៊ីលាន​អឺរ៉ូ

៣.Lionel Messi ៧០០​លាន​អឺរ៉ូ

៤. Isco ៧០០​លាន​អឺរ៉ូ

៥.Marco Asensio ៧០០​លាន​អឺរ៉ូ

៦.Gareth Bale ៥០០​លាន​អឺរ៉ូ

៧.Luka Modrić ៥០០​លាន​អឺរ៉ូ

៨.Toni Kroos ៥០០​លាន​អឺរ៉ូ

៩.Dani Ceballos ៥០០​លាន​អឺរ៉ូ

១០Philippe Coutinho ៤០០​លាន​អឺរ៉ូ​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី