ពូនព្រិលចេញជារូបឡាន ប៉ូលិសអត់ដឹងមកផាកពិន័យ និងទុកសំបុត្រមួយច្បាប់
- 2018-01-21 02:30:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូនព្រិលចេញជារូបឡាន ប៉ូលិសអត់ដឹងមកផាកពិន័យ និងទុកសំបុត្រមួយច្បាប់
ចន្លោះមិនឃើញ
លោក Simon Laprise បានពូនព្រិលចេញជារូបឡាន ដែលមានទំហំប៉ុនឡានធម្មតាមួយគ្រឿង ដើម្បីបញ្ឆោតអ្នកឈូសព្រិល ប៉ុន្តែវាបានទាក់ទាញចំណាប់អារម្មណ៍របស់ប៉ូលិសនៅក្នុងតំបន់ជំនួសវិញ។
បុរសជនជាតិកាណាដាវ័យ ៣៣ ឆ្នាំ មកពីទីក្រុង Montreal ខាងលើបាននិយាយថា វាគ្រាន់តែជាការកំប្លែងលេងប៉ុណ្ណោះ ប៉ុន្តែប៉ូលិសបានព្យាយាមពិន័យឡានព្រិលនោះពីបទ ចតខុសច្បាប់។
«ខ្ញុំបានធ្វើឡាននោះដើម្បីបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្ញុំប៉ុណ្ណោះ។ វាដូចទៅនឹងឡានម៉ាក DeLorean DMC-12 អីចឹង»។ នេះបើតាមសម្តី លោក Laprise ប្រាប់ទៅកាន់គេហទំព័រ Buzzfeed។
យ៉ាងណាមិញ នៅពេលត្រួតពិនិត្យ ប៉ូលិសក៏បានកំណត់អត្តសញ្ញាណឡានព្រិលនោះ ហើយក៏បានទុកសំបុត្រក្លែងក្លាយមួយនៅលើនោះ ដោយសរសេរថា «You made our night!!! HAHAHAHAHA :)»៕
ចុចអាន៖