ឡូយ​មែន! អាច​ធ្វើ​ជា​ជើង​ទ្រ​កាមេរ៉ា​ ហើយជា​កៅអី​អង្គុយ​បានទៀត

  • 2018-01-21 02:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chairpod គឺ​ជា​ឈ្មោះ​ឧបករណ៍​គ្រោង​នឹង​ចេញ​ឆាប់ៗ​មួយ​ ដែល​ជា​ជើង​ទម្រ​កាមេរ៉ា​ផង​ និង​​ជា​កៅអី​សម្រាប់​អង្គុយ​ពេល​ថត​​ទៀត​ផង។

Chairpod នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ Tripod (ជើង​ទ្រ​កាមេរ៉ា) របស់​ជប៉ុន​ ឈ្មោះ​ថា​ Velbon។ ឧបករណ៍​នេះ​អាច​ទ្រទ្រង់​ទម្ងន់​បាន​​ដល់​ ៨០ គីឡូក្រាម​ ហើយ​ពេល​ដែល​លា​ចេញ​មក​វា​មាន​ប្រវែង​ដល់​ ១២៨ ស.ម។

ក្រុមហ៊ុន​ Velbon គ្រោង​នឹង​បញ្ចេញ​លក់​ឧបករណ៍​នេះ​នៅ​ចុង​ខែ​មករា ដោយ​មិន​បាន​ប្រាប់​ពី​តម្លៃ​នោះ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​មាន​តម្លៃ​ប្រមាណ​ ១៨០ ដុល្លារ៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង