ឆ្នាំ ២០១៧ Lamborghini លក់​ឡាន​បាន​ច្រើនថ្នាក់ហ្នឹងផង?

  • 2018-01-21 03:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Lamborghini បាន​​បំបែក​កំណត់​ត្រា​លក់​ ៧ ឆ្នាំ​ជាប់ៗ​គ្នា​ ដោយ​នៅ​ឆ្នាំ​ ២០១៧ ចំនួន​លក់​​​របស់​ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​នេះ​បន្ត​កើន​ឡើង​លើស​ឆ្នាំ​មុន។

ពេញ​មួយ​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​អាច​លក់​រថយន្ត​ម៉ាស៊ីន​ ១០ និង​ម៉ាស៊ីន​ ១២ របស់​ខ្លួន​ បាន​ដល់​ទៅ​ ៣ ៨១៥ គ្រឿង កើន​ឡើង​ ១០% បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​លក់​បាន​ ៣ ៤៥៧ គ្រឿង។

សហរដ្ឋអាមេរិក​ជា​ទីផ្សារ​ធំ​ជាង​គេ​ដោយ​លក់​បាន​ ១ ០៩៥ គ្រឿង តាម​ពី​ក្រោយ​ដោយ​ជប៉ុន​ ៤១១ គ្រឿង, ចក្រភព​អង់គ្លេស​ ៣៥៣ គ្រឿង, អាល្លឺម៉ង់ ៣០៣ គ្រឿង, ចិន ២៦៥ គ្រឿង, កាណាដា​ ២១១ គ្រឿង និង​មជ្ឈិមបូព៌ា​ ១៦៤ គ្រឿង។ ក្នុង​ចំណោម​នោះ​ ម៉ូដែល​ Huracan ​លក់​បាន​ ២ ៦៤២ គ្រឿង និង​ Aventador លក់​បាន​ ១ ១៧៣ គ្រឿង។

បើ​ធៀប​នឹង​ឆ្នាំ​ ២០១០ ចំនួន​លក់​មាន​ការ​កើន​ឡើង​ ៣ ដង ដែល​ពេល​នោះ​លក់​បាន​​ត្រឹម​ ១ ៣០២ គ្រឿង។ នៅ​ឆ្នាំ​ ២០១៨ នេះ​គេ​រំពឹង​ថា​ Lamborghini នឹង​លក់​រថយន្ត​បាន​កាន់​តែ​ច្រើន​ ដោយ​សារ​តែ​វត្តមាន​ Lamborghini Urus៕​​​​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង