៧សន្លឹក បង្កឲ្យកើតរឿងរ៉ាវចម្រូងចម្រាសខ្លាំង កាលពីអតីតកាល

  • 2018-01-21 07:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​យើង​តែងតែ​ឆ្លងកាត់​ពេល​វេលា​លំបាក និង​ការ​តស៊ូ ដើម្បី​ទទួល​បាន​សិទ្ធិ​ស្មើគ្នា ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​រស់​នៅ​ក្នុង​សង្គម​ទំនើប​នេះ​យ៉ាង​សុខ​ស្រួល។ សព្វថ្ងៃ មនុស្ស​គ្រប់គ្នា​អាច​ជ្រើសរើស​អ្វី​ដែល​ជា​ចំណង់ចំណូលចិត្ត និង​ការងារ​ដែល​ពួកគេ​ចង់​ធ្វើ​បាន។ ផ្ទុយទៅវិញ វា​មិន​ដូច្នោះ​ទេ ចំពោះ​មនុស្ស​ដែល​រស់​នៅ​កាល​ពី​អតីតកាល។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ទាំង ៧ ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង កាល​ពី​អតីតកាល៖

#១ នៅ​ឆ្នាំ ១៩៦៧ នាង Kathrine Switzer គឺ​ជា​ស្ត្រី​ទី​មួយ​ដែល​បាន​ចូល​រួម​រត់​ម៉ារ៉ាតុង​បូស្តុន។ វា​បាន​កើត​ឡើង​រយៈពេល ៥ ឆ្នាំ មុន​ពេល​ដែល​ស្ត្រី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​រត់​ប្រណាំង​នោះ។ នៅ​ក្នុង​រូបភាព​នេះ អ្នក​រៀបចំ​ម្នាក់​កំពុង​ព្យាយាម​ចាប់​នាង​ចេញ។

#២ នាង Maud Wagner ដែល​ជា​អ្នក​សាក់​រូប​ស្រី​ដំបូង​បង្អស់ បាន​សាក់​ពេញ​រាង​កាយ​របស់​នាង នៅ​ឆ្នាំ១៩០៧។

#៣ នារី​វ័យ​ក្មេង ២នាក់​នេះ​បាន​ដើរ​នៅ​ទីសាធារណៈ ដោយ​ស្លៀក​ខោ​ជើង​ខ្លី​បង្ហាញ​សាច់ នៅ​ក្នុង​ទីក្រុង Toronto ប្រទេស​កាណាដា ក្នុង​ឆ្នាំ១៩៣៧។

#៤ សមាជិក​ចលនា​បោះឆ្នោត​ស្រ្តី​អង់គ្លេស បាន​តស៊ូ​ដើម្បី​ទទួល​បាន​សិទ្ធិ​បោះឆ្នោត​សម្រាប់​ស្ត្រី នៅ​ទីក្រុង London ក្នុង​ឆ្នាំ១៩០៦។

#៥ នាង Annette Kellermann ដែល​ជា​អ្នក​ហែល​ទឹក​អាជីព , តារាភាពយន្ត និង​អ្នកនិពន្ធ បាន​ស្លៀក​ឈុត​ហែល​ទឹក​ថតរូប។ ក្រោយ​មក​នាង​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទអាកប្បកិរិយា​មិន​សមរម្យ នៅ​ឆ្នាំ១៩០៧។

#៦ ស្ត្រី​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​តែ​ស្លៀកពាក់​ឈុត​ហែល​ទឹក និង​បង្ហាញ​សាច់​ជើង​របស់​នាង នៅ​ទីក្រុង Chicago ក្នុង​ឆ្នាំ១៩២២។

#៧ នាង Elizabeth Eckford គឺ​ជា​សិស្ស​ស្រី​ស្បែក​ខ្មៅ​តែ​ម្នាក់​គត់ និង​ដំបូង​គេ​បង្អស់​ក្នុង​ចំណោម​សិស្ស​អាហ្វ្រិក-អាមេរិក ដែល​បាន​ចូលរៀន។ រូបថត​នេះ​ត្រូវ​បាន​ថត​ក្នុង​ឆ្នាំ ១៩៥៧ ភ្លាមៗ​បន្ទាប់​ពី​តុលាការ​កំពូល​នៃ​សហរដ្ឋអាមេរិក បាន​សម្រេច​ថា វា​ជា​អំពើ​ខុស​ច្បាប់​ក្នុង​ការ​ដាក់​កុមារ (ស្បែក​ស និង ស្បែក​ខ្មៅ) ​ឲ្យ​រៀន​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​សាលា​តែ​មួយ៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង