Google​ ​ហ៊ាន​ឲ្យ​​បុរស​ម្នាក់​ជាង​​ ១ សែន​ដុល្លារ ព្រោះ​រក​ឃើញ​ Bug

  • 2018-01-21 07:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ប្រកាស​នៅ​សប្ដាហ៍​នេះ​ថា​បាន​​ឲ្យ​រង្វាន់​ ១១២ ៥០០ ដុល្លារ​ ​ទៅ​​​​បុរស​ម្នាក់​ឈ្មោះ​ Guang Gong ជា​អ្នក​ស្រាវជ្រាវ​នៃ​​ក្រុមហ៊ុន​សុវត្ថិភាព​ Qihoo 360 របស់​ចិន ចំពោះ​ការ​ស្វែង​រក​ឃើញ​ចន្លោះ​ប្រហោង​លើ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ទូរសព្ទ Google Pixel។

កាល​ពី​ខែ​សីហា​ លោក​ Guang បាន​​ផ្ញើ​​​វិធី​វាយ​​ប្រហារ​តាម​ការ​ Remote ​លើ​ទូរសព្ទ​ Google Pixel ទៅ​ឲ្យ​ Google ដែល​​វិធី​វាយ​ប្រហារ​នេះ​អាច​ប្រើ​ដើម្បី​លួច​យក​ទិន្នន័យ​ ឬ បញ្ចូល​មេរោគ​ចូល​ក្នុង​ទូរសព្ទ​បាន។ ​ក្រោយ​ពី​ដឹង​ពី​ចន្លោះ​ប្រហោង​នេះ​ Google ​ក៏​បាន​បញ្ចេញ​ការ​អាប់ដេត​នៅ​ខែ​ធ្នូ​ ដើម្បី​ដោះ​ស្រាយ។

Google បន្ត​ខិត​ខំ​​ធ្វើ​ការ​ដើម្បី​ធានា​ថា​ទូរសព្ទ​ Pixel មាន​សុវត្ថិភាព​ទាំង​លើ​ផ្នែក​ Hardware និង Software។ ជាក់​ស្ដែង​នៅ​លើ​ Pixel 2 និង Pixel 2 XL មាន​ Hardware ដែល​មាន​សុវត្ថិភាព​ខ្ពស់​ ដែល​ Google និយាយ​ថា​ Hacker ពិបាក​នឹង​វាយ​លុយ​ប្រសិន​បើ​មិន​មាន​លេខ​កូដ​សម្ងាត់​ទេ​នោះ៕​​​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី