Hurricane ​A ​បំបាក់​ជើង​ឯក​៤​សម័យ​កាល លើក​ពាន Tiger street Football Festival 2018

  • 2018-01-21 11:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ ​Tiger Street Football Festival ​2018 ​នៅ​មណ្ឌល​ព្រះ​សីហនុ ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ឆ្នាំ​នេះ​ហើយ ​ដោយ​បាន​ទៅ​លើ​ក្រុម Hurricane A ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​ក្នុង​លទ្ធផល ១-០។

ការ​ប្រកួត​នៅ​រយៈ​ពេល​២​ថ្ងៃ​ពេញ​នេះ​ពិត​ជា​ស្វិតស្វាញ​មែនទែន ​នៅ​មណ្ឌល​ព្រះ​សីហនុ​ដោយ​មាន​ក្រុម​ចូល​រួម​ដល់​ទៅ​៥៤​ក្រុម។ ដោយ​ឡែក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាន់​តែ​ស្វិតស្វាញ​ថែម​ទៀត ​ដោយ​ក្រុម​ខ្លាំង ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​ត្រូវ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន តតាំង​ជាមួយ​ក្រុម Hurricane A ។ ​ជា​លទ្ធផល Hurricane A ​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ១-០ ​បើ​ទោះ​ជា​ក្រុម​ ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​ហាក់​មាន​ប្រៀប​ជាង​ពេល​ប្រកួត​នោះ​ក៏​ដោយ។

ខាង​ក្រោម​នេះ​ជា​ចំណាត់​ថ្នាក់​ក្រុម​ទាំង​អស់៖

ក្រុម​ជើង​ឯក​នៅ​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​គឺ Hurricane A ​ប្រាក់​រង្វាន់​១ ៥០០​ដុល្លារ

ក្រុម​ជើង​ឯក​រង ​បាន​ទៅ​លើ​ក្រុម ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ប្រាក់​រង្វាន់​១ ០០០​ដុល្លារ

ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម Nazora Sport Club ​ប្រាក់​រង្វាន់​៥០០​ដុល្លារ

ក្រុម​ចំណាត់​ថ្នាក់​លេខ៤​បាន​ទៅ​លើ ​យុវជន​កំពង់​ផែ A ប្រាក់​រង្វាន់​ ២០០​ដុល្លារ

ក្រុម​ចំណាត់​ថ្នាក់​លេខ​៥​បាន​ទៅ​លើ Sihanouk ville

ក្រុម​ចំណាត់​ថ្នាក់​លេខ​៦ បាន​ទៅ​លើ យុវជន​កំពង់ផែ B

សូម​បញ្ជាក់​ថា​ក្រុម​ទាំង​៦​ខាង​លើ​នេះ ​នឹង​មាន​សិទ្ធ​ចូល​ប្រកួត​ថ្នាក់​ជាតិ​នៅ​រាជ​ធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ​នេះ៕​

អត្ថបទ៖ មុន្នីរម្យ