សល់​៣០​វិនាទី​ទៀត​ចប់ Depay ផ្ដល់​មេរៀន​ឲ្យ​ PSG ចាញ់​ជា​លើក​ទី​ពីរ

  • 2018-01-22 03:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint Germain បាន​ស្គាល់​រសជាតិ​បរាជ័យ​ជា​លើក​ទី​ពីរ​ក្នុង​រដូវ​កាលនេះ​ ក្រោយ​លេង​ចាញ់ Lyon ក្នុង​លទ្ធផល ២-១ កាល​ពី​យប់មិញ។

​Lyon ដែល​ជា​ក្រុម​លេខ​២​ពីរ​ក្នុង​តារាង​ពិន្ទុ​ពិត​ជា​ត្រូវ​ការពិន្ទុ​ខ្លាំង​ ដើម្បី​បន្ថយ​គម្លាត​ពី PSG ដែល​កំពុង​ឈរ​លេខ​មួយ។ អាច​ចាត់​ទុក​ថា​នេះ​​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​​ព្រោះ​ ការ​ប្រកួត​មាន​គ្រាប់​បាល់​ទៅ​មក និង​កាត​លឿង​កាត​ក្រហម​​ទៀត​ផង។

​​ត្រឹម​តែ​ពីរ​នាទី​វគ្គ​ទី​មួយ Lyon បាន​​រក​គ្រាប់​នាំ​មុខ​ដោយ​កីឡាករ Nabil Fekir ប៉ុន្តែ​ជិត​ចប់​វគ្គ​ទៅ​ហើយ​ខ្សែ​ការពារ​ស្ដាំ Layvin Kurzawa របស់ PSG ក៏​បាន​ទាត់​មួយ​ជើង​ទម្លុះ​សំណាញ់​តាម​ស្មើ​វិញ។​ ចូល​ដល់​វគ្គ​ទី​ពីរ​នាទី​៥៧ Daniel Alves ក៏​ទទួល​បាន​កាត​ក្រហម ក្រោយ​បង្ក​កំហុស​លើ​កីឡាករ Alvaro។ ចប់​៩០​នាទី អាជ្ញាកណ្ដាល​បាន​បន្ថែម​​៤នាទី។ នៅ​សល់​តែ​៣០​វិនាទី​ចប់​ការ​ប្រកួត​ទៅ​ហើយ​អតីត​កីឡាករ​ Man Utd គឺ Memphis Depay បាន​បំប៉ោង​សំណាញ់​គ្រាប់​ចុង​ក្រោយ​ជួយ Lyon ឈ្នះ​ការ​ប្រកួត​តែ​ម្ដង។ លទ្ធផល​នេះ​​ជួយ​បន្ថយ Lyon តាមពី​ក្រោយ PSG តែ​៨​ពិន្ទុ​ប៉ុណ្ណោះ៕

​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ