នៅ​សុខៗ Sony បិទ​សេវាកម្ម​​រក​ទូរសព្ទ​ដែល​បាត់​

  • 2018-01-22 03:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“my Xperia” ជា​សេវាកម្ម​មួយ​របស់​ក្រុមហ៊ុន​​ Sony ​ដែល​មាន​តួនាទី​​ស្វែង​រក​ទូរសព្ទ​ ឬ​ចាក់​សោ​ទូរសព្ទ​ពី​ចម្ងាយ​ ស្រដៀង​គ្នា​នឹង​ "Find My iPhone” របស់​ Apple ដែរ។ ប៉ុន្តែ​ពេល​នេះ​ Sony បាន​សម្រេច​បិទ​ចោល​សេវាកម្ម​នេះ​ ដោយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​របស់​ខ្លួន​ប្រើ​សេវាកម្ម​ "Find My Device” របស់​ Google ជំនួស​វិញ។

​​​Sony បាន​បញ្ជាក់​​ដោយ​ផ្ទាល់​ដូច​នេះ​ថា ៖ "សេវាកម្ម​ my Xperia ត្រូវ​បាន​បញ្ឈប់​ដំណើរ​ការ​ចាប់​ពី​ម៉ូដែល​ Xperia XZ Premium ​ត​ទៅ។ នេះ​ជា​មូលហេតុ​ដែល​អ្នក​មិន​អាច​រក​សេវាកម្ម​នេះ​​នៅ​ក្នុង​ម៉ឺនុយ​ Settings ក្នុង​ទូរសព្ទ​អ្នក។ ប៉ុន្តែ​អ្នក​អាច​ប្រើ​សេវាកម្ម​ Google ឈ្មោះ​ថា Find My Device ជំនួស​វិញ​ ដើម្បី​​ចាក់​សោ ឬ ​លុប​ឯកសារ​ចេញ​ពី​ទូរសព្ទ​ដែល​បាត់​ទៅ”។

ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​មិន​បាន​លើក​ឡើង​ពី​មូលហេតុ​នៃ​ការ​បិទ​សេវាកម្ម​នេះ​ឡើយ៕

ប្រភព៖ Ubergizmo   ប្រែ​សម្រួល៖ សុខហេង