Ed Sheeran ប្រកាសថា នឹងឈប់ច្រៀងនៅពេលមានកូន
- 2018-01-22 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ed Sheeran ប្រកាសថា នឹងឈប់ច្រៀងនៅពេលមានកូន
ចន្លោះមិនឃើញ
តារាចម្រៀង Ed Sheeran បានប្រកាសប្រាប់ពីគម្រោងឈប់ពីការងារសិល្បៈតន្ត្រី នៅពេលដែលលោកមានគ្រួសារដ៏ជាក់លាក់មួយជាមួយគូរដណ្ដឹងរបស់លោក។
តារាចម្រៀងរូបនេះបានប្រកាសក្នុងសប្ដាហ៍នេះថាលោកនឹងមានគម្រោងរៀបការជាមួយនឹងគូស្នេហ៍ពីវ័យកុមាររបស់លោក ហើយខណៈនេះដែរ លោកបាននិយាយថានៅពេលណាដែលលោកមានកូន លោកនឹងដកខ្លួនពីវិស័យសិល្បៈចម្រៀងនេះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Daily Star លោកបាននិយាយថា៖ "មហិច្ឆតារបស់ខ្ញុំនឹងធ្លាក់ដល់សូន្យនៅពេលណាដែលខ្ញុំមានកូន។ ខ្ញុំនឹងមិនខ្វល់ពីអ្វីទៀតនោះទេ ព្រោះខ្ញុំមានជីវិតថ្មីមួយដែលខ្ញុំត្រូវមើលថែរក្សានោះ"។
ម្ចាស់បទ "Shape Of You” រូបនេះបានបន្តទៀតថា៖ "វាពិតជាសមហេតុផលណាស់ហើយ ព្រោះនៅពេលដែលយើងមានកូននោះ មហិច្ឆតារបស់យើងក៏ប្រែប្រួលទៅតាមហ្នឹងដែរ។ ខ្ញុំចង់ក្លាយជាឪពុកដ៏ល្អម្នាក់"។
ក្រោយឮដំណឹងនេះដែរ អ្នកគាំទ្រមួយចំនួនមានភាពសោកស្ដាយជាខ្លាំង ប្រសិនបើថ្ងៃដែលតារាចម្រៀងរូបនេះនិយាយមកដល់ឆាប់ៗនោះ៕
ចុចអាន៖ អបអរ! ម្ចាស់បទ Shape Of You ភ្ជាប់ពាក្យជាមួយមិត្តពីកុមារហើយ