៣​ក្រុម​គត់​​នៅ La Liga​ ដែល​មាន​គ្រាប់​បាល់​លើស គ្រាប់ Messi & Suarez បូក​ចូល​គ្នា

  • 2018-01-22 06:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បូក​គ្រាប់​បញ្ចូល​គ្នា​រវាង Lionel Messi និង​ Luis Suarez នៅ La Liga រដូវ​កាល​នេះ ឃើញ​ថា មាន​តែ​៣​ក្រុម​គត់​ដែល​មាន​គ្រាប់​បាល់​លើស​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ។

ទាំង​ Messi និង Suare រក​បាន​ម្នាក់​ពីរ​គ្រាប់​​បន្ថែម​ទៀត​កាល​ពី​យប់​មិញ​ពេល​ឈ្នះ Real Betis​ ៥-០។ ពេល​នេះ​បើ​គិត​គ្រាប់​បាល់​អ្នក​ទាំង​ពីរ​បញ្ចូល​គ្នា​មាន​៣៤​គ្រាប់ ពោល Messi ១៩​គ្រាប់​និង Suarez ១៥​គ្រាប់។​ សម្រាប់​ចំនួន​នេះ​មាន​តែ  Valencia, Real Madrid និង​ Celta Vigo ប៉ុណ្ណោះ ដែល​មាន​គ្រាប់​បាល់​លើស Messi & Suarez។

រដូវកាល​នេះគ្រាប់​បាល់ទាំង​មូល​របស់​​ក្រុម​  Valencia រក​បាន​៤១​គ្រាប់ ឯ Real Madrid មាន​៣៩​គ្រាប់ និង Celta Vigo មាន​៣៥​គ្រាប់។​ ចំណែក Real Sociedad មាន​៣៤​គ្រាប់​ត្រឹម ស្មើ​ជាមួយ​ខ្សែ​ប្រយុទ្ធ​មក​ពី​ឡាទីន​ទាំង​ពីរ។ ​​ងាក​មក​មើល​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​នៅ La Liga ឃើញ​ថា Lionel Messi និង​ Luis Suarez កំពុង​ឈរ​លេខ​១&២ តាម​ពី​ក្រោយ​ដោយ ​Iago Aspas របស់ Celta de Vigo មាន​១២​គ្រាប់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ