ម៉ាស៊ីន​បោក​ខោអាវ​តម្លៃ​ត្រឹម​ ៣០ ដុល្លារ​ កំពុង​ត្រូវ​ប៉ាន់​នៅ​ឥណ្ឌា​

  • 2018-01-22 07:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផលិត​មួយ​ប្រភេទ​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា​ ដែល​ជា​ម៉ាស៊ីន​បោក​សំលៀកបំពាក់ចល័ត​ខ្នាត​តូច​ មាន​តម្លៃ​​ធូរ​ថ្លៃ​បំផុត។

​ម៉ាស៊ីន​នេះ​មាន​ឈ្មោះ​ថា​ Surya Magic ដែល​​មាន​រូបរាង​តូច​ ងាយ​ស្រួល​​ប្រើ​ប្រាស់​ និង​មាន​សមត្ថភាព​បោក​សម្អាត​មិន​ចាញ់​ម៉ាស៊ីន​ធំៗ​នោះ​ទេ។ ម៉ាស៊ីន​នេះ​អាច​បោក​សម្អាត​សំលៀកបំពាក់​បាន​ដោយ​ប្រើ​ប្រាស់​ ​កម្លាំង​បង្វិល​នៃ​​កង​ចក្រ​ដ៏​តូច​របស់​វា។ គេ​​យក​វា​ភ្ជាប់​ជា​មួយ​នឹង​ធុង​​​ធម្មតា​មួយ​ បន្ទាប់​មក​ដាក់​សំលៀកបំពាក់​ចូល​ក្នុង​ធុង​ រួច​ចុច​ឲ្យ​ម៉ាស៊ីន​នេះ​ដំណើរ​ដោយ​ក្រឡុក​សំលៀកបំពាក់​ចុះ​ឡើង។

ម៉ាស៊ីន​នេះ​អាច​ត្រឹម​ក្រឡុក​សំលៀកបំពាក់​ ប៉ុន្តែ​មិន​អាច​ពូត​សំលៀក​បំពាក់​ដូច​ម៉ាស៊ីន​បោក​ទូទៅ​នោះ​ទេ។ ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា​ ម៉ាស៊ីន​នេះ​មាន​លក់​ក្នុង​តម្លៃ​ ៣០ ដុល្លារ​ ហើយ​​បើ​ក្រៅ​ពី​ប្រទេស​ឥណ្ឌា​​អាច​ពិបាក​រក​ទិញ​ម៉ាស៊ីន​នេះ​​បន្តិច៕

​​​​​​​​​​​​​

ប្រភព៖ facebook   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី