សិង្ហបុរី​ត្រៀម​សង់​​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ បង្កើត​ការងារ​ ២៨ ០០០ កន្លែង

  • 2018-01-22 09:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​ឧបនាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក​ Teo Chee Hean បាន​​​សម្ពោធ​នូវ​គម្រោង​ការ​មេ​​នៃ​ការ​សាង​សង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា ​​​Punggol Digital District ​លើ​ផ្ទៃ​ដី​ ៥០ ហិកតារ​​នៅ​តំបន់​ Punggol។

​​​លោក​ Teo បាន​ប្រកាស​ថា​​អគារ​ដំបូង​នៃ​​មជ្ឈមណ្ឌល​នេះ​នឹង​លេច​រូបរាង​ឡើង​នៅ​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ទៀត​ ដោយ​នឹង​​ជា​ការ​សាក​ល្បង​ដំបូង​នៃ​គម្រោង​ការ​មេ​មួយ​នេះ។ Punggol Digital District នឹង​ជា​​បេះដូង​នៃ​​ឌីជីថល​ និង​សហគ្រាស​សុវត្ថិភាព​អ៊ីនធឺណិត​ ដោយ​គ្រោង​នឹង​បង្កើត​ការងារ​បាន​ ២៨ ០០០ កន្លែង​ ទាក់​ទង​នឹង​ផ្នែក​បច្ចេកវិទ្យា​ និង​ព័ត៌មានវិទ្យា។

Punggol Digital District ​ត្រូវ​បាន​គេ​​ប្រមើល​មើល​ថា​នឹង​ជា​ Silicon Valley ខ្នាត​តូច​មួយ​របស់​សិង្ហបុរី។ Silicon Valley ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​សហរដ្ឋអាមេរិក​ ដែល​មាន​ប្រមូល​ផ្ដុំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជា​ច្រើន​ដូច​ជា​ Facebook, Tesla Motors, Apple និង Google ជា​ដើម៕​​

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សុខហេង