ប្រញាប់​ចុះ​ឈ្មោះ! ប្រកួត​ថត​រូប​ទូរសព្ទ​ដៃ​ទេ តែ​រង្វាន់​វិញ​សុទ្ធ​តែ​ទៅ​លេង​ដល់​សិង្ហបុរី

  • 2018-01-22 09:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HUAWEI បាន​បញ្ចេញ​ការ​ប្រកួត​ថត​រូប​រដូវ​កាល​ទី៤ (HUAWEI PhotoContest4) ដែល​ជា​ប្រកួត​ថតរូប Smartphone ធំ​ប្រចាំ​ឆ្នាំ ដែល​អាច​ឈ្នះ​រង្វាន់​ធំ​សម្រាប់​ជយលាភី ៤នាក់ ក្នុង​ពេល ៤ខែ និង​ឈ្នះ​រង្វាន់​ប្រចាំ​សប្ដាហ៍ ៤ដង ក្នុង១ខែ (រង្វាន់​អនុស្សាវរីយ៍)។

លោក អែម យុទ្ធូ នាយក​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា៖ "កម្មវិធី​នេះ មាន​ពេល ១៨សប្តាហ៍ ធ្វើ​ឡើង​សម្រាប់​អតិថិជន ដែល​តែង​តែ​ជឿជាក់​លើ Smartphone Huawei គ្រប់​ម៉ូដែល ហើយ​ក្រុមហ៊ុន​ក៏​បើក​វគ្គ​បង្រៀន​ថត​រូប​ដោយ Smartphone នៅ​តាម​បណ្ដា​ខេត្ត​ធំៗ​ដូចជា កំពង់សោម សៀមរាប បាត់​ដំបង និង​ភ្នំពេញ​ផង​ដែរ"។

ការ​ប្រកួត​ថតរូប​នេះ មាន ៤ដំណាក់កាល៖

  • វគ្គ​ទី១ ចុះឈ្មោះ៖ គ្រាន់​តែ Comment ឈ្មោះ និង​រូបភាព​របស់​អ្នក​ដែល​បាន​ថត​ក្នុង​ផេក​ហ្វេសប៊ុក Huawei Mobile និង​ចុះ​ឈ្មោះ​ការ​ប្រកួត​ថតរូប ហើយ Post រូប​ក្នុង​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ជា Public និង​ក្នុង Group ផ្លូវ​ការ Cambodia Photography (HUAWEI Nova2i) ដោយ​សរសេរ​ថា #HUAWEIPhotoContest4 #4Cameras #HUAWEInova2i។
  • វគ្គ​ទី២ តារា HUAWEI
  • វគ្គ​ទី៣ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ៖ បេក្ខជន​តម្រូវ​អោយ​ចូល​រួម ស្ដាប់​ការ​ពន្យល់​ផ្ទាល់ ទីតាំង​ថត​ផ្ទាល់ ថត​ភ្លាមៗ ប្រធាន​បទ​ភ្លាមៗ ប្រកាស​រូបថត​ដែល​នឹង​ឈ្នះ​ភ្លាមៗ នៅ​ខេត្ត ឬ​ក្រុង ដែល​ក្រុមហ៊ុន​បាន​កំណត់។
  • វគ្គ​ទី៤ ផ្ដាច់​ព្រ័ត្រ៖ បេក្ខជន​នឹង​ឈ្នះ​រង្វាន់​ធំ​ដំណើរ​កម្សាន្ត​ថតរូប​នៅ​សិង្ហបុរី (២រង្វាន់) HUAWEI Nova2i (២រង្វាន់) និង​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន។

រាល់​រូបថត និង​ជយលាភី​ទាំងអស់ ត្រូវ​ឆ្លងកាត់​ការ​វាយ​តម្លៃ​ដោយ​គណៈកម្មការ ៣រូប ដែល​ឲ្យ ៩០% លើ​គុណភាព​រូប និង១០% លើ​ប្រជាប្រិយ​ភាព ហើយ​បើក​ឲ្យ​ចូលរួម​ប្រកួត​គ្រប់​ម៉ាក Smartphone ទាំង​អស់។

ដើម្បី​ចុះ​ឈ្មោះ ចូល​ទៅ Link នេះ https://photocontest4.wixsite.com/photocontest4/registerform រួច​ផ្ញើ​រូបថត​ជា​ផ្លូវ​ការ ដែល​អាច​ឈ្នះ ៤រង្វាន់ សម្រាប់​ជយលាភី ៤នាក់ (Big Tripod, Nova2i Gift Box, Apexel Len, ស៊ីម Smartលេខ​ល្អ និង​កញ្ចប់​ធំ​ម៉ង ១២សប្តាហ៍ Bluetooth Speaker) រៀង​រាល់​សប្ដាហ៍៕

ដោយ៖ វិទូ