អ្នក​ស្រលាញ់​កាមេរ៉ា! Sony តាំងពិព័រណ៍​ផលិតផលនៅ​អ៊ីអន ៣ ថ្ងៃ ឲ្យ​ប្រូម៉ូសិន​ច្រើន

  • 2018-01-22 10:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រលាញ់​កាមេរ៉ា ​ចូល​ចិត្ត​ថត​រូប ដឹង​តែ​ពេញ​ចិត្ត​ម៉ង​ ព្រោះកម្មវិធី​ Sony Alpha Festival លើក​ទី២ នឹង​ចាប់​ផ្តើម​ចុង​សប្ដាហ៍​នេះ​ហើយ ​ពី​ថ្ងៃ​ ២៦ ដល់ ២៨ មករា ​នៅ​ផ្សារ​ទំនើប​អ៊ីអន ​ជាន់​ផ្ទាល់​ដី Daylight plaza អម​ដោយ​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​និង​ផ្ដល់​កាដូ​ច្រើន​សន្ធឹក សម្រាប់​ការ​ទិញផលិតផល Sony។

ក្រៅ​ពី​រឿង​បញ្ចុះ​តម្លៃ ​អ្នក​មិន​សូវ​ចេះ​ថតរូប ថត​វីដេអូ មក​ចូល​រួម​ដឹង​តែ​មិន​ខុស​បំណង​ទេ ព្រោះ​ Sony បាន​អញ្ជើញ​អ្នក​​ជំនាញ​ថតរូប និង​អ្នក​ថត​វី​ដេ​អូ មក​​បង្ហាញ​គន្លឹះ​ដល់​អ្នក​ប្រើ​ប្រាស់​កាមេរ៉ា​សូនីទាំង​ ៣ ថ្ងៃ​ផង​ដែរ។

ចង់​ដឹង​មាន​ប្រូម៉ូសិន​អីខ្លះ មើល​រូប​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម