ហ៊ិន ច័ន្ទនិរ័ត្ន តែងខ្លួនឡើងកប់ ក្នុងឈុតសេដ្ឋិនីសម័យលង្វែក​

  • 2018-01-23 02:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីសម្ពោធខ្សែភាពយន្តបុរាណខ្មែរ រឿង ធ្មប់ ដែលផលិតដោយផលិតកម្ម មាតុចក្រ របស់លោក ហ៊ុយ យ៉ាឡេង បង្ហាញវត្តមានតួឯកស្រី ដែលជាសេដ្ឋិនី សម្តែងដោយ កញ្ញា ហ៊ិន ច័ន្ទមុនីរត្ឋ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងទាក់ទាញខ្លាំង រហូតប្រិយមិត្តគ្រប់គ្នា អត់ទ្រាំមិនសុំថតជាមួយមិនបាន។

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

សិល្បការិនី និងពិធីការិនីដ៏ស្រស់ស្អាត កញ្ញា ហ៊ិន ច័ន្ទមុនីរត្ឋ ក៏បង្ហាញអារម្មណ៍រំភើបដែលមានការគាំទ្រយ៉ាងច្រើនលើការសម្តែងរបស់កញ្ញា ក្នុងខ្សែភាពយន្ត រឿង **ធ្មប់** នេះ ពិសេសកញ្ញាពិតជាពេញចិត្តក្នុងការសម្តែងតួសេដ្ឋិនីនេះ ហើយក៏ស្រលាញ់សម្លៀកបំពាក់សម័យលង្វែកនេះផងដែរ។

អ្នកដឹកនាំរឿង វិកលចរិក លោក ហ៊ុយ យ៉ាងឡេង ផ្តល់បទសម្ភាសន៍ថា ភាពយន្តរន្ធត់ប្រចាំឆ្នាំ២០០១៨ ដែលនិយាយ​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋខ្មែរ​សម័យ​លង្វែក និងជំនឿ​យ៉ាង​មុតមាំ​ទាក់​ទង​​​អាប​ ធ្មប់នេះនឹងទទួលបានការគាំទ្រពីប្រិយមិត្តគ្រប់គ្នា។ «ខ្ញុំជឿជាក់ថា រឿង ធ្មប់ នឹងជោគជ័យដោយសារមានការចូលរួមសម្តែងដោយអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ព្រោះគាត់មាន fan ច្រើន ហើយខ្ញុំក៏មានខ្លះដែរក្នុងរឿង វិកលចរិត ហើយក៏មានបងភីម៉ៃ ដែលជារៀមច្បង...» លោក ហ៊ុយ យ៉ាឡេង រៀបរាប់។

រឿង​"ធ្មប់​" នឹង​​ដាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​​​ ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៨ នេះ​ហើយ​។

កញ្ញា ហិន ច័ន្ទនីរ័ត្ន លោក ហ៊ុយ យ៉ាឡេង និងសិល្បករគាំទ្ររឿង ធ្មប់

ចង់ដឹងថា សម្លៀកបំពាក់ សេដ្ឋិនីសម័យលង្វែក ស្លៀកពាក់ដោយកញ្ញា ហ៊ិន ច័ន្ទមុនីរត្ឋ ស្រស់ស្អាតយ៉ាងណា សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម

អត្ថបទ៖ Sunny