Krystal និយាយ​អ្វី​ខ្លះពាក់​ព័ន្ធ​នឹង​ការ​ចាក​ចេញ​ពី​ក្រុម f(x)?

  • 2018-01-23 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង Krystal បាន​ផ្ដល់បទ​សម្ភាសន៍​មួយ​ពាក់​ព័ន្ធ​នឹង​ខ្សែ​ភាពយន្ត​ដ៏​ល្បី​​ចុង​ក្រោយ​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា “Prison Playbook”។ ក្នុង​កិច្ច​សម្ភាសន៍​នោះ​ដែរ​នាង​បាន​បង្ហាញ​ពី​អារម្មណ៍​ពាក់​ព័ន្ធ​នឹង​រឿង​ដែល​អាច​នឹង​ចាក​ចេញ​ពី​ក្រុម​ចម្រៀង f(x)។

Krystal ​បាន​និយាយ​ថា៖ "ខ្ញុំ​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង​ គឺ​ជាមួយ​ក្រុម f(x) និង​ត្រូវ​បាន​​លើក​តម្កើង ជា​តារា​ចម្រៀង​ម្នាក់ឈ្មោះ​ Krystal។ ខ្ញុំ​មិន​ចង់​បាត់​បង់​ឈ្មោះ​ជា​អ្នក​ចម្រៀង​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​​បាន​បន្ថែម​ឈ្មោះ​ជា​តារា​សម្ដែង​​ផង​ដែរ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ សម្រាប់ការងារ​ទាំង​២​នេះ​ទោះ​បី​ជា​ពី​មុន​ខ្ញុំ​មាន​ឈ្មោះ​ត្រឹម​ជា​តារា​ចម្រៀង​ក៏​ដោយ"។

តារា​ចម្រៀង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ "ខ្ញុំ​មិន​ដែល​គិត​ថា​នឹង​ចាក​ចេញ​ពី​ក្រុម f(x) នេះ​ម្តង​ណា​នោះ​ទេ មិន​ដែល​ទាល់​តែ​សោះ។ នៅ​ពេល​ណា​ដែល​ពួក​យើង​មាន​បទ​ចម្រៀង​ល្អ​ពេល​ណា ពួក​យើង​នឹង​ចេញ​អាល់ប៊ុម​ថ្មី​នៅ​ពេល​នោះ​ដែរ។ ខ្ញុំ​ក៏​ចង់​ចេញ​អាល់ប៊ុម​បទ​ចម្រៀង​ទោលដែរ។ ឥឡូវ​នេះ f(x) មិន​ទាន់​មាន​បទ​ចម្រៀង​ចេញ​ថ្មី​នោះ​ទេ ប៉ុន្តែ​ឱកាស​ក្នុង​ការ​សម្ដែង​វិញ ​គឺ​មាន​ច្រើន។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​កំពុង​ធ្វើ​ការ​ជា​តារា​សម្ដែង​ឥឡូវ​នេះ​"។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ហើយ អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀងKrystal សង្ឃឹម​ថា​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ក្រុមf(x) នឹង​អាច​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា