ខ្លាំង! ក្រុមហ៊ុន​នៅ​វៀតណាម​ជា​ច្រើន​ឲ្យ​បុគ្គលិក​សម្រាក​មុន​ម៉ោង​ចាំ​មើល U23

  • 2018-01-23 03:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ជា​ច្រើន​នៅ​ប្រទេស​វៀតណាម​បាន​អនុញ្ញាត​ឲ្យ​បុគ្គលិក​សម្រាក​​នៅ​ថ្ងៃ​ត្រង់​នេះ​​ ដើម្បី​រក​ចាំ​មើល​ការ​ប្រកួត​​បាល់ទាត់​របស់​យុវជន​ពួក​គេ​ឡើង​​លេង​វគ្គ​​៤​ក្រុម​​ចុងក្រោយ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​កម្មវិធី  AFC U23 Championship  ក្នុង​ប្រទេស​ចិន​។

ចប់​៩០​នាទី​ស្មើ​គ្នា ៣-៣ វៀតណាម​​បាន​ប៉េណាល់ទី​យក​​ឈ្នះ​អ៊ីរ៉ាក់ ៥-៣ សាង​ប្រវត្តិសាស្ត្រ​​ឡើង​វគ្គ semifinal ​ជា​លើក​ដំបូង​កាល​ពី​​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ U23 វៀតណាម​នឹង​មាន​ភារកិច្ច​លេង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​បន្ត​ទៀត​ទល់​នឹង​ប្រទេស​កាតា នៅ​ទីក្រុង Changzhou រសៀល​ម៉ោង​៣ ថ្ងៃ​អង្គារ​នេះ។

ឆ្លើយ​តប​នឹង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ ក្រុម​ហ៊ុន​នៅ​វៀតណាម​ជា​ច្រើន​បាន​សម្រេច​ឲ្យ​បុគ្គលិក​​សម្រាក​ពេល​ថ្ងៃ​ត្រង់​ដើម្បី​រក​ចាំ​មើល​ការ​ប្រកួត​​ជម្រើស​ជាតិ​ពួក​គេ។ ក្រុមហ៊ុន Hanoi-based Khanh An Co បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​បុគ្គលិក​ទាំង​អស់​សម្រាក​មុន​ម៉ោង​១​ថ្ងៃ​ត្រង់​ និង​ឲ្យ​សម្រាក​ថ្ងៃ​ស្អែក​មួយ​ថ្ងៃ​ ប្រសិន U២៣ ខ្លួន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ។

ចំណែក​ក្រុមហ៊ុន C. Moc Group ឲ្យ​ក្រុម​ការងារ​សម្រាក​ម៉ោង​២ និង​រៀបចំ​ជប់លៀង ប្រសិន​ក្រុម​ជា​ទីស្រឡាញ់​ឈ្នះ​​កាតា។ នេះ​បើ​តាម​​លោក​នាយក​ក្រុមហ៊ុន​ប្រាប់​សារព័ត៌មាន​៕

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី