ធ្លាប់​ជា​មនុស្ស​ឆ្លាត​ តែ​ពេល​នេះ​ត្រូវ​ធ្លាក់​ខ្លួន​ធ្វើ​អាយ៉ង​គេ​ព្រោះ​ចាញ់​កល

  • 2018-01-23 03:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​មាន​ប្រាជ្ញា និង​ជា​ប្រុស​កំលោះ​ស្រស់​សង្ហា​ សម្បូរណ៍​មន្ត​ស្នេហ៍ អាច​ទាក់ទាញ​ចិត្ត​ស្រី​ឲ្យ​ក្បត់​ប្តី​ក្បត់​សង្សារ​បាន​ តែ​ពេល​នេះ​ បុរស​អាវ​ខ្មៅ​ ទីថឹង ​បែរ​ជា​ត្រូវ​ចាញ់​កល​ដោយ​ប្រយុទ្ធ​ចាញ់​​​បុរស​លាក់​មុខ​ម្នាក់​ ហើយ​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​អាយ៉ង​របស់​ជន​នោះ​។

ជន​លាក់​មុខ​នោះ​បាន​សន្យា​បង្ហាត់​ទីថឹង​ឲ្យ​ក្លាយ​ខ្លួន​ជា​កំពូល​បុរស​ទី​៣​ក្នុង​ពិភព​គុណ ​ពោល​គឺ​ក្លាយ​ជា​អាយ៉ង​កំពូល​យុទ្ធ​សិល្ប៍ ប៉ុន្តែ​ទីថឹង​ដាច់​ខាត​ត្រូវ​តែ​ធ្វើ​រឿង​៣​តាម​ការ​បញ្ជា​របស់​គេ​។

​​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​រឿង​​​ភាគ​បែប​បុរាណ​ចិន​ដ៏​ល្បីល្បាញ អាយ៉ង​កំពូល​យុទ្ធ​សិល្ប៍​ ដែល​នឹង​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​ ២៤ មករា ​ព្រឹក​ស្អែក​នេះ​។ ជួប​គ្នា​នៅ​ ប្រលោម​លោក​ Sabay!

អត្ថបទ៖ Chhai Yarith