Man City ចង​ជើង​ De Bruyne ដល់​ឆ្នាំ​២០២៣​

  • 2018-01-23 03:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ត​កុងត្រា​ថ្មី​ឲ្យ​ Kevin de Bruyne ២​ឆ្នាំ​ទៀត​បន្ថែម​លើ​កុងត្រា​ចាស់​ដែល​នៅ​សល់​។

ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​បែលហ្សិក​នៅ​សល់​កុងត្រា​ដល់​ឆ្នាំ​២០២១​ តែ​ City បាន​ពន្យារ​២​ឆ្នាំ​ទៀត​ដើម្បី​ចង​ជើង​រូប​គេ​ឲ្យ​ស្នាក់​នៅ​ទឹកដី​ Etihad ដល់​ឆ្នាំ​ ២០២៣។

De Bruyne ​ជា​កម្លាំង​សំខាន់​ និង​ជា​សំណព្វ​ចិត្ត​របស់​​ Pep Guardiola ចាប់​តាំង​ផ្ទេរ​ពី​ Wolfsburg មក​ក្រុម​មេឃ​ខៀវ​​ក្នុង​តម្លៃ​ ៥៥​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៥។ តារា​ឆ្នើម​វ័យ​២៦​ឆ្នាំ​ ស៊ុត​បញ្ចូល​ទី​៦​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​១០​ដង​ ជួយ​ឲ្យ​ Man City ស្ថិត​នៅ​កំពូល​តារាង​លីគ​ និង​មាន​ឱកាស​ប្រជែង​ពាន​ទាំង​អស់​​រដូវ​កាល​នេះ៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន