Arsenal ហាក់មានសង្ឃឹម ក្រោយ​បែក​ធ្លាយ​រូបថតកីឡាករគោលដៅខ្លួនកំពុងរើបង្វេច

  • 2018-01-23 14:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​ដែល​ថា Pierre-Emerick Aubameyang អាច​នឹង​ទៅ Arsenal បាន​ឆាប​ឆួល​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ថ្ងៃ​នេះ ក្រោយ​​ពី​ការ​លេច​ចេញ​នូវ​រូប​ថត​មួយ​សន្លឹក​អំពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ កំពុង​លើកអីវ៉ាន់​របស់​ខ្លួន​ចេញ​ពី​ក្លឹប Borrussia Dortmund។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Metro។

Aubameyang កំពុងលើកអីវ៉ាន់ខ្លួន

ក្នុង​រូប​ថត​មួយ​សន្លឹក​ដែល​ថត​បាន​កាល​ពី​ម្សិល​មិញ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្សែ​ប្រយុទ្ធ Aubameyang កំពុង​ធ្វើ​ការ​លើក​អីវ៉ាន់​ផ្ទាល់ខ្លួនជា​ច្រើន​ចេញ​ពី​ទី​លាន​ហ្វឹកហាត់​របស់​ក្លឹប Borrussia Dortmund ក្នុង​គោល​បំណង​ដាក់​ចូល​ក្នុង​ឡាន​របស់​ខ្លួន។ Metro បាន​អះអាង​ថា ការណ៍​នេះ​អាច​ជា​សញ្ញា​មួយ​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​នឹង​ចេញ​ពី​ក្លឹប​ឆាប់ៗ។

រូប​ថត​មួយ​សន្លឹក​នេះ លេច​ឡើង ក្រោយ​មាន​របាយការណ៍​ជា​ច្រើន​ដែល​ថា កាល​ពី​ថ្ងៃ​អាទិត្យ នាយក Arsenal លោក Ivan Gazidis បាន​ចរចា​ជាមួយ​ក្លឹប Dortmund ក្នុង​ការ​ទិញ​កីឡាករ Aubameyang។ បន្ថែម​ពី​លើ​នេះ​ទៀត អ្នក​ចាត់​ការ​ចាស់​វស្សា​ក្លឹប Arsenal លោក Arsene Wenger ក្នុង​ថ្ងៃ​នេះ បាន​សារភាព​ម្ដង​ទៀត​ថា ក្លឹប​ពិត​ជា​ចាប់​អារម្មណ៍​លើ​ Aubameyang ហើយ​ថែម​ទាំង​ព្រលយ​ថា ការ​ផ្ទេរ​អាច​ទៅ​រួច​ទៀត​ផង៕

ប្រភព៖ Metro   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី