បញ្ហា Mbappe មិន​អាច​ជា​ទាន់​ ពេល​លេង​ទល់ Madrid​ ជា​រឿង​មិន​ពិត

  • 2018-01-24 03:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មី​ៗ​នេះ​​មាន​សារព័ត៌មាន​​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា កីឡាករ​វ័យ​​ក្មេង Kylian Mbappe នឹង​មិន​អាច​​ចូល​លេង​បាន​ទេ ពេល Paris Saint-Germain លេង​ទល់ Real Madrid នៅ​ខែ​ក្រោយ ព្រោះ​តែ​របួស​ក្បាល។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​លោក Unai Emery ដែល​ជា​អ្នក​ចាត់​ការ​ក្រុម PSG បាន​ច្រាន​ចោល​ព័ត៌មាន​ខាង​លើ​​ទាំង​ស្រុក​និង​បញ្ជាក់​ថា Mbappe គឺ​មិន​អី​ទេ និង​អាច​ជួយ​ក្រុម​លេង​ទល់​នឹង​ Madrid នៅ​ Champions League វគ្គ​១៦​ក្រុម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​កីឡាករ​ផ្ទាល់​ថែម​ទាំង​ចង់​លេង​ប្រកួត​យប់​នេះ​ទៀត​ផង។

យ៉ាងណា​ដោយ​សារ​តែ​របួស​មិន​ទាន់​ជា​១០០% កីឡាករ​បារាំង​រូប​នេះ​ ត្រូវ​បាន​លោកEmery មិន​ទាន់​អាច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ដើម្បី​លេង​ជាមួយ  Guingamp ក្នុង​ពាន​ Coupe de France និង​​ប៉ះ​ជាមួយ Montpellier នៅ​ចុង​សប្ដាហ៍​នេះ​​ក្នុង​លីគ​បាន​ឡើយ។ ស្របគ្នា​នេះ មិត្ត​រួម​ក្រុម Neymar ក៏​មិន​អាច​​លេង​​ដែរ​នៅ​ថ្ងៃ​នេះ ដោយ​សារ​ក្នុង​ព្យាបាល​របួស​សាច់​ដុំ​ភ្លៅ។

Kylian Mbappe បាន​ទទួល​រង​របួស​ក្បាល គ្រា​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ចាំទី អំឡុង​ពេល​ PSG លេង​​ទល់​នឹង​ Lyon  កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម