ជួយ​ក្រុម​ឡើង​​ផ្ដាច់ព្រ័ត្រ អ្នក​ចាំទី​​វៀតណាម ត្រូវ​តារា​ស្រី​ៗ​​សុំ​ស្រឡាញ់​ព្រាត

  • 2018-01-24 07:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជួយ​វៀតណាម​ឡើង​វគ្គ​ពាក់​កណ្ដាល និង​ជា​ពិសេស​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ 2018 AFC U-23 Championship កាល​ពី​ម្សិលមិញ​ក្រោយ​ឈ្នះ​ប៉េណាល់ទី​លើ​ប្រទេស​កាតា អ្នក​ចាំ​ទី​វ័យ​ក្មេង​២០​ឆ្នាំ​ Bui Tien Dung កំពុង​ដក់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ ជា​ពិសេស​ស្រីៗ។

អ្នក​ចាំទី Bui Tien Dung

កាល​ពី​ម្សិលមិញ​​មាន​រឿង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រោះ​មាន​តារា​​ចម្រៀង​និង​ម៉ូដែល​ស្រី​ជា​ច្រើន​ដូច​ជា​​ Angela Phuong Trinh, Bao Anh , Do My LinhនិងToc Tien បាន​សារភាព​ស្នេហ៍​លើ​អ្នក​ចាំទី​ Bui Tien Dung។

ជា​រឿង​ដ៏​ចាប់​អារម្មណ៍​ក្នុង​ចំណោម​តារា​ស្រី​ទាំង​អស់​ Bui Tien Dung បាន​​ចាប់​អារម្មណ៍​ឆ្លើយឆ្លង​ជាមួយ​បវរកញ្ញា​វៀតណាម​ឆ្នាំ​២០១៦ Do My Linh ជាង​គេ​។ My Linh ​វ័យ​២១​ឆ្នាំ​បាន​សរសើរ​​ពី​ភាព​សង្ហារ​​និង​ទេពកោសល្យ​ទៅ​អ្នក​ទី​វ័យ​ក្មេង ខណៈ​អ្នក​ទាំង​ពីរ​ខុស​ត្រូវ​គ្នា​មួយ​ឆ្នាំ ពោល​ខាង​ស្រី​បង​ខាង​ប្រុស។ ចំពោះ​សារ​ទាក់ទង My Linh បារម្ភ​ពី​អាយុ​ខុស​គ្នា​នេះ​ណាស់ តែ Bui Tien Dung បាន​តប​វិញ​ថា ស្នេហ៍​​គិត​ពី​អាយុ​គឺ​ជា​រឿង​ចាស់​គំរឹល​។

បវរកញ្ញា​វៀតណាម​ឆ្នាំ​២០១៦ Do My Linh

Bui Tien Dung កាន់​តែ​មាន​ក្ដី​រំភើប​ថែម​ទៀត​ នៅ​ពេល​ដែល​ My Linh ប្រាប​ថា​នឹង​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ២៧ ខែ មករា​នេះ​ដើម្បី​ទៅ​លើក​ទឹក​ចិត្ត ពេល​វៀតណាម​ជួប​ អ៊ូសបេគីស្ថាន វគ្គ​ផ្ដាច់ព្រ័ត្រ៕​​​​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី