Arsenal ឬ Chelsea​ មាន​សមត្ថភាព​ឡើង​ជួប Man City វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup?

  • 2018-01-24 09:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ស្ថិត​ក្នុង​ទីក្រុង​ឡុងដ៏​ទាំង​ពីរ​គឺ Arsenal និង Chelsea​ ត្រូវ​ជួប​គ្នា​ម្ដង​ទៀត​ជើង​ទី​ពីរ​ពាន League Cup នា​កីឡដ្ឋាន Emirates Stadium នៅ​រាត្រី​នេះ​ម៉ោង​៣​រំលង​អាធ្រាត្រ។

កាល​ពី​ជើង​ទី​មួយ​ក្នុង​ទឹក​ដី​ Chelsea កីឡដ្ឋាន Stamford Bridge ក្រុម​ទាំង​ពីរ​ប្រកួត​​បាន​ត្រឹម ០-០ប៉ុណ្ណោះ។ សម្រាប់​ការ​ប្រកួត​ជើង​ទីពីរ​នេះ​ពិត​ជា​សំខាន់ ប្រសិន​នរណា​ឈ្នះ​នោះ​នឹង​ឡើង​ទៅ​ជួប​Man City ​ដែល​​ទើប​ឈ្នះ Bristol City កាល​ពី​យប់​មិញ។

បញ្ហា​កីឡាករ

  • សម្រាប់ Chelsea កីឡាករ Alvaro Morata និង Cesc Fabregas  នឹង​ខកខាន​ជួយ​ក្រុម​ក្នុង​រាត្រី​នេះ​ដោយ​សារ​របួស​ខ្នង​និង​សរសៃពួរ។ ដូច្នេះ​ចំពោះ​តំណែង​ប្រយុទ្ធ​ខាង​លើ​ត្រូវ​ទុក​តួនាទី​ឲ្យ Batshuayi។ ទន្ទឹម​គ្នា​នេះ Andreas Christensen ប្រធាន​ក្រុម​ Gary Cahill, ខ្សែ​បម្រើ Danny Drinkwater និង Thibaut Courtois សុទ្ធ​តែ​​ជា​១០០​%​អាច​លេង​បាន។

  • ឯ Arsenal​វិញ​កំពុង​ជួប​បញ្ហា​កីឡាករ​របួស​ច្រើន Aaron Ramsey, Nacho Monreal, Olivier Giroud និង Danny Welbeck ស្ថិត​ក្នុង​បញ្ជី​របួស​ទាំង​អស់។

១១​នាក់​​របស់​ក្រុម​ទាំង​ពីរ៖

Arsenal

Chelsea

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី