អាយុគ្រាន់ជាតួលេខប៉ុណ្ណោះ! មើលតែហាន់ជីអ៊ុនទៅ ៤០ស្អែកហើយតែនៅតែអេម
- 2018-01-24 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុគ្រាន់ជាតួលេខប៉ុណ្ណោះ! មើលតែហាន់ជីអ៊ុនទៅ ៤០ស្អែកហើយតែនៅតែអេម
ចន្លោះមិនឃើញ
ភរិយារបស់ Song Joong Ki បានបង្កការភ្ញាក់ផ្អើលពេញអ៊ីនធឺណិត ពេលបង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញម៉ូតមួយកាលពីថ្ងៃទី ២២ ខែមករា។
បង្ហាញវត្តមានក្នុងកម្មវិធី "Dior Fashion Week” សម្រាប់ឈុតរដូវក្ដៅឆ្នាំ ២០១៨ ជុំគ្នាជាមួយស្វាមី Song Joong Ki ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង Song Hye Kyo បានទាញចំណាប់អារម្មណ៍មហាជនជុំវិញខ្លួនជាច្រើន។
សម្រស់ដ៏ទាក់ទាញ អមជាមួយឈុតដ៏ទាន់សម័យ តួស្រីក្នុងរឿង "Descendants of the Sun” រូបនេះពិតជាលេចធ្លោ និងបង្ហាញយ៉ាងច្បាស់ថានាងនៅតែមានសម្រស់ឥតខ្ចោះក្មេងជាងវ័យ និងស្រស់ស្រាយលើសដើម ក្រោយរៀបការរួច ទោះបច្ចុប្បន្នមានអាយុ ៣៦ឆ្នាំក៏ដោយ៕