បើ​មិន​ហ៊ាន​ចំណាយ​ខ្ពស់ តំបន់​អាស៊ីអាគ្នេយ៍​នឹង​រង​គ្រោះ​ធំ​ពី Cyberattack

  • 2018-01-25 02:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​អស់​ចាំ​បាច់​ត្រូវ​ប្រញាប់​បង្កើន​ទំហំ​ចំណាយ​របស់​ខ្លួន ក្នុង​កិច្ច​គាំពារ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Cyberattck) នេះ​បើ​យោង​តាម​របាយការណ៍​ពី​ A.T Kearney បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

បើ​ពុំ​ដូច្នោះ​ទេ​បណ្ដា​ក្រុមហ៊ុន​កំពូលៗ​ទាំង ១ ០០០ ក្នុង​តំបន់​យក្ស​មួយ​នេះ​នឹង​ត្រូវ​ខាតបង់​យ៉ាង​ហោច​ណាស់ ៧៥០ ប៊ីលាន​ដុល្លារ ​នៃ​ទីផ្សារ​មូលធន​សរុប​របស់​ខ្លួន។

នាយក​ក្រុមហ៊ុន Cisco នៅ​ប៉ែក​អាស៊ីអាគ្នេយ៍​លោក Naveen Menon បាន​ថ្លែង​ប្រាប់ CNBC ដូច្នោះ​ថា "មិន​ត្រឹម​តែ​ខាតបង់​ចំណូល​ ទៀត​សោត​ក៏​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បាត់បង់​ភាព​ដែល​អាច​ទុក​ចិត្តបាន​ថែម​ទៀត​ផង ហើយ​ជា​មធ្យម​ពួក​គេ​ត្រូវ​ខាត​ចន្លោះ ១០ ទៅ ៣៥ ភាគរយ"។​

ខណៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ អាស៊ីអាគ្នេយ៍​បាន​ប្រែ​ក្លាយ​ជា​តំបន់​អភិវឌ្ឍ​ផ្នែក​ឌីជីថល​និង​ការ​បង្កើត​ថ្មី ជា​កត្តា​ធ្វើ​​ឲ្យ​មាន​កំណើន​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ស្មាតហ្វូន ហើយ​កាល​ពី​ឆ្នាំ​ទៅ​ការ​សិក្សា​មួយ​ក៏​ធ្លាប់​ប៉ាន់ប្រមាណ​សេដ្ឋកិច្ច​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​នឹង​កើន​ដល់ ២០០ ប៊ីលាន​ដុល្លារ​នា​ឆ្នាំ ២០២៥។

ក្នុង​ឆ្នាំ ២០១៧ ជា​មធ្យម​បណ្តា​ប្រទេស​ធំៗ​ក្នុង​សកលលោក​បាន​ចំណាយ ០.១៣ ភាគរយ​នៃ​ទំហំ GDP សរុប​ដើម្បី​បញ្ចៀស​ពី​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​ចំណាយ​ត្រឹម ០.០៦ ភាគរយ ស្មើ​នឹង ១.៩ ប៊ីលាន​ដុល្លារ​ប៉ុណ្ណោះ។ ថ្វី​បើ​សិង្ហបុរី​ជា​ប្រទេស​មួយ​ដែល​ហ៊ាន​ចំណាយ​ខ្ពស់​ជាង​គេ​បន្តិច​ក្តី ប៉ុន្តែ​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​ក្នុង​ប្រទេស​ជា​សមាជិក​ទាំង​មូល ត្រូវ​បង្កើន​ទំហំ​ចំណាយ​ចន្លោះ ០.៣៥ ដល់ ០.៦១ ដែល​ស្មើ​នឹង ១៧១ ប៊ីលាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៧ ដល់ ២០២៥។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា