Xhaka ជួយ​ឲ្យ​ Arsenal ឡើង​ទៅ​ជួប​ Man City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2018-01-25 01:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ហើយ​ក្រោយ​យក​ឈ្នះ​ Chelsea នៅ​ជើង​ទី​ពីរ​ដោយ​លទ្ធផល​ ២​ទល់​នឹង​១។ កាល​ពី​ជើង​ទី​មួយ​នៅ​ទឹកដី Stamford Bridge ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា​ ០-០ ប៉ុណ្ណោះ​។

ជំនួប​កាល​ពី​យប់​មិញ​ ទាំង​ Arsenal និង​ Chelsea សុទ្ធ​តែ​ទុក​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ និង​ដាក់​កីឡាករ​បម្រុង​មួយ​ចំនួន​លាយ​ឡំ​គ្នា។​ គ្រាប់​ដំបូង​​កើត​ឡើង​​នាទី​ ទី​៧​ ជា​ការ​ស៊ុត​របស់​ Hazard។ យ៉ាង​ណា​កាំ​ភ្លើង​ធំ​សង​វិញ​ក្ដៅ​ៗ​​នៅ​នាទី​១២ ជា​ការ​តែត​របស់​ Monreal ទៅ​បុក​ខ្សែ​ការពារ​អាល្លឺម៉ង់​ Rüdiger ហើយ​បាល់​លោត​ចូល​ទី។

​វគ្គ​ទី​ពីរ​ភ្ញៀវ​ប្រឹង​បុក​យ៉ាង​ខ្លាំង​តែ​មិន​បាន​សម្រេច ​ផ្ទុយ​ទៅ​វិញ​ត្រូវ​ Arsenal ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​ ៦០​ ក្រោយ​ Lacazette បញ្ជូន​ឲ្យ​ Xhakaស៊ុត​បញ្ចូល​ទី។​ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​លោក​ Wenger ឡើង​ទៅ​ប៉ះ​ Manchester City វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី ២៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី