ជើង​ខ្លាំង​ថតរូប ថត​វីដេអូ ៥ រូប រួម​គ្នា​បង្រៀន​ក្បួន​ថត អត់​យក​លុយ​ម៉ា​រៀល

  • 2018-01-25 09:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​បទ​ពិសោធ​ពេញ​ខ្លួន ៥ រូប នឹង​ត្រៀម​ជុំ​ជើង​គ្នា​ចែក​រំលែក​មេរៀន​ពី​ការ​ថតរូប ថត​វីដេអូ​ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃ​សុក្រ​នេះ​ទៅ គឺ​ថ្ងៃ​ទី ២៦-២៨ មករា នៅ​ផ្សារ​ទំនើប​អ៊ីអន ជាន់​ផ្ទាល់​ដី Daylight Plaza ក្នុង​កម្មវិធី Sony Alpha Festival 2018។

វាគ្មិន​ទាំង ៥ រូប​ដែល​ត្រៀម​ឡើង​ចែក​រំលែក​ចំណេះ​ដឹង មាន៖

១. Pu Sam (ថ្ងៃ​ទី២៦ ម៉ោង ៦:៣០ – ៨:៣០ ល្ងាច និយាយ​ពី​ការ​ថត​រូប​បែប Portrait និង​គន្លឹះ​ក្នុង​ការ​កែ​រូប)៖

អ្នក​ជំនាញ​កើត​ក្នុង​ត្រកូល​កសិករ ហើយ​ធំ​ដឹង​ក្ដី​មិន​ស្គាល់​អ្វី​ហៅ​ថា​កាមេរ៉ា​ស្រួល​បួល​ផង​នោះ បាន​ក្លាយ​ជា​ជើង​ខ្លាំង​ខាង​ផ្នែក​ថត​រូប​មនុស្ស បើ​ទោះ​មនុស្ស​នោះ​ស្អាត ឬ​មិន​ស្អាត​ក៏​ដោយ ក៏​លោក​អាច​ថត​ចេញ​មក​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ។ Pu Sam ជំនាញ​ខាង​រូប​បែប Portrait និង Fashion។

ស្នាដៃ Pu Sam

**២. លោក កឹម សុវណ្ណា (ថ្ងៃ​ទី២៧ ម៉ោង ៣:៣០ - ៥:៣០ ល្ងាច និយាយ​ពី​ការ​ថត​រូប​កីឡា និង​ដំណើរ​កម្សាន្ត)៖**

រាល់​ពេល​មាន​ការ​ប្រកួត​កីឡា ពិសេស​កីឡា​បាល់​ទាត់​ម្ដងៗ មិន​សូវ​រំលង​មុខ​នៅ​ទីលាន​ទេ ហើយ​រូប​ចេញ​មក​ក៏​មិន​មែន​លំៗ​ឡើយ ដោយ​អាច​និយាយ​បាន​ថា សឹង​តែ​ស៊ី​ដាច់​គេ​ខាង​ផ្នែក​ថតរូប​កីឡា​នេះ​ហើយ។ លោក កឹម សុវណ្ណា ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ថត​រូប​កីឡា​បាល់ទាត់​ល្បី​នៅ​កម្ពុជា ហើយ​ពេល​ខ្លះ​មិន​បាន​ចំណូល​សូម្បី​មួយ​សេន ពី​ការ​ថត​រូប​កីឡា​នោះ ដោយ​សារ​តែ​លោក​ស្រលាញ់។

ស្នាដៃលោក កឹម សុវណ្ណា

៣. លោក សួង ម៉ារ៉ាឌី (ថ្ងៃ​ទី២៧ ម៉ោង ៦:៣០ – ៨:៣០ ល្ងាច ប្រធាន​បទ​ពី Mastering Art of Composition)៖

អ្នក​ជំនាញ​ដែល​ទើប​នឹង​ទទួល​បាន​ការ​មើល​រូប (view) ដល់​ទៅ ៤ លាន​ដង​នៅ​លើ 500px ដែល​ជា​វិបសាយ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​រូបថត​របស់​អ្នក​ជំនាញ​ជា​ច្រើន​លើ​ពិភព​លោក​នោះ ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​ដែរ ដោយ​លោក​ផ្ទាល់​ខ្លាំង​ខាង​ថត​រូប​ទេសភាព និង​ដំណើរ​កម្សាន្ត។ លោក​បង្ហើប​ពី​ក្បួន​ខ្នាត​នៃ​ការ​ថត​រូប​នៅ​ក្នុង​កម្មវិធី​នេះ។

ស្នាដៃ លោក សួង ម៉ារ៉ាឌី

៤. លោក មាស រស្មី (ថ្ងៃ​ទី២៨ ម៉ោង ៣:៣០ – ៥:៣០ ល្ងាច និយាយ​ពី​ក្រុម​ការងារ និង​សម្ភារៈ​ក្នុង​ការ​ថត​រឿង​ខ្លី)៖

គ្រាន់​តែ​ឃើញ​ប្រធាន​បទ​របស់​ស្ថាបនិក Studio 4 រូប​នេះ​ត្រៀម​នឹង​និយាយ ក៏​អាច​ដឹង​ពី​ជំនាញ​លោក​ដែរ គឺ​ជំនាញ​ខាង​ផ្នែក​ថត​រឿង​កុន រឿង​ភាគ ឬ​រឿង​ខ្លី​ជាដើម។ លោក​នឹង​ពន្យល់​ពី​ការ​ប្រើប្រាស់​ធនធាន​ក្នុង​ការ​ថត​រឿង មិន​ថា​ធនធាន​មនុស្ស ឬ​សម្ភារៈ​ឡើយ។

៥. លោក ឆេង សុភ័ក្ត្រ (ថ្ងៃទី២៨ ម៉ោង ៦:៣០ - ៨:៣០ល្ងាច បទ​បង្ហាញ​ពី Vloging និង​ការ​កាត់​ត​វីដេអូ)៖

ម្ចាស់​ផេក​រៀន​ថត ដែល​បង្រៀន​ពី​របៀប​ថតរូប កែ​រូប ថត​វីដេអូ កាត់​វីដេអូ និង​រឿង​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​កាមេរ៉ា​នៅ​លើ​ហ្វេសប៊ុក​រូប​នេះ ជា​វាគ្មិន​ចុង​ក្រោយ ហើយ​ស្នាដៃ​ខាង​ថត​រូប​ទេសភាព​របស់​លោក​ក៏​មិន​ណយ​ដែរ។ លោក ឆេង សុភ័ក្ត្រ បញ្ចប់​ការ​សិក្សា​មក​ពី​មហា​វិទ្យាល័យ Middlebury College ខាង​ផ្នែក Philosophy and Studio Art ។

ស្នាដៃលោក ឆេង សុភ័ក្ត្រ

កាន់​តែ​ពិសេស​មិន​ធ្លាប់​មាន Sony Alpha Festival 2018 នឹង​មាន​ប្រូម៉ូសិន​ពិសេស​ជាច្រើន​រាល់​ការ​ទិញ​កាមេរ៉ា Lense កាមេរ៉ា ឬ​ទូរសព្ទ Sony ដោយ​បញ្ចុះ​តម្លៃ​រាប់​រយ​ដុល្លារ ផ្ដល់​កាដូ​ផ្សេងៗ និង​ឆ្នោត​ផ្សេង​សំណាង​ដែល​ក្រុមហ៊ុន​ធានា​ថា​ឈ្នះ​រង្វាន់ ១០០% ដល់​រាប់​រយ​ដុល្លារ​ផង​ដែរ។

ចាំ​អង្កាល់​ទៀត! លក់​ប្រូម៉ូសិន​ច្រើន​ហើយ មាន​ទាំង​អ្នក​ជំនាញ​បង្រៀន​អត់​យក​លុយ ១ កាក់ ១ សេន​ទៀត។ ព័ត៌មាន​បន្ថែម ចូល​​ផេក​ហ្វេសប៊ុក Sony Showroom by Sunsimexco Co., Ltd

អត្ថបទ​ពាក់ព័ន្ធ៖ Sony លេង​ឈុត​ធំ! ទិញ​កាមេរ៉ា ចុះ​ថ្លៃ​រាប់​រយ​ដុល្លារ​ហើយ ឲ្យ​រង្វាន់​រាប់​រយ​ដុល្លារ​ទៀត

អ្នក​ស្រលាញ់​កាមេរ៉ា! Sony តាំងពិព័រណ៍​ផលិតផលនៅ​អ៊ីអន ៣ ថ្ងៃ ឲ្យ​ប្រូម៉ូសិន​ច្រើន

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម