De Bruyne រ៉ាយរ៉ាប់​អារម្មណ៍​ផ្ទាល់​ខ្លួន ទាក់​ទិន​រឿង Sanchez ផ្ទេរ​ទៅ Man Utd

  • 2018-01-25 12:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្លួន​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ផ្ទេរ Alexis Sanchez ទៅ​ក្លឹប​ជិត​ខាង​ខ្លួន Manchester United។

កីឡាករ​បែលហ្សិក​បាន​និយាយ​ថា៖​ "វា​មិន​អី​ទេ ដែល​គេ​​ (Sanchez) មិន​មក​ចូល​រួម​ជាមួយ​យើង ហើយ​ជ្រើស​រើស Manchester United។ យើង​នៅ​មាន​ក្រុម​យើង។ ទោះ​មាន​ ឬ​គ្មាន​គេ យើង​នៅ​តែ​លេង​តាម​របៀប​យើង"។

ខ្សែ​បម្រើ De Bruyne បាន​បន្ត​ទៀត​ថា៖ "តាម​ពិត​ទៅ មាន​កីឡាករ​ល្អ​ៗ​ច្រើន​ទៀត។ បើ​ពួក​គេ​ចង់​ចូល​រួម​ជាមួយ​យើង​មែន ពួក​គេ​នឹង​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា បើ​ពួក​គេ​មិន​មក​ទេ ពួក​យើង​នៅ​មាន​កីឡាករ​ច្រើន​ទៀត​នៅ​ក្នុង​ក្រុម​យើង​ដែល​ត្រៀម​ខ្លួន​រួចរាល់ក្នុង​ការ​ជួយ​ក្រុម"។

គួរ​រំលឹក​ផង​ដែរ​ថា Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ព្យាយាម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​តាម​ប្រជែង​ទិញ Alexis Sanchez តាំង​ពី​អំឡុង​ពេល​ទីផ្សារ​ដោះ​ដូរ​ខែ​ក្ដៅ​មក​ម្ល៉េះ។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ពាក់​កណ្ដាល​ខែ​នេះ ក្លឹប​បាន​ដក​ខ្លួន​ចេញ​ការ​ប្រជែង​វិញ ក្រោយ​ពី​បដិសេធ​នឹង​តម្លៃ​ផ្ទេរ​ដែល Arsenal ទាមទារ ។ ក្រោយ​មក Sanchez ក៏​បាន​ចូល​រួម​ជាមួយ Manchester United។

កន្លង​មក De Bruyne តែង​តែ​និយាយ​សរសើរ Sanchez ​ជា​រឿយៗ​ ដោយ​ហៅ​កីឡាករ​ស៊ីលី ជា​កីឡាករ​មួយ​យ៉ាង​ល្អ។ នៅ​ពេល​នោះ កីឡាករ​បែលហ្សិក ព្រលយ​ជា​ច្រើន​លើក​ច្រើន​សា​ថា បើ​ Sanchez ចូល​រួម​នឹង Manchester City មែន វា​គឺ​រឿង​មួយ​ដ៏​ល្អ​សម្រាប់​ក្លឹប៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម