Barca ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោយឈ្នះ Espanyol ២-០

  • 2018-01-26 00:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ដែលជើងទីមួយចាញ់ ១-០ នោះបានវាយបកយកឈ្នះ Espanyol ២-០ វិញនៅជើងទីពីរកម្មវិធី Copa del Rey។

មុនការប្រកួតចាប់ផ្ដើម Mascherano ដែលចាកចេញទៅលេងនៅលីគប្រទេសចិន បានចេញមកលាអ្នកគាំទ្ររបស់ខ្លួនបន្ទាប់ពីចំណាយពេល ៨ឆ្នាំជាមួយក្លឹបមានមូលដ្ឋាននៅ Nou Camp។

ជំនួបយប់មិញគ្រាប់ទី១កើតឡើងនៅនាទី ៩ ជាការតែតបញ្ចូលទីរបស់ Luis Suarez មុនពេលដែលតារាឆ្នើម Lionel Messi ស៊ុតគ្រាប់ទី២នៅនាទី ២៥ សមល្មមនឹងបញ្ជូន Barcelona ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្នុងប្រកួតនេះដែរ កីឡាករចំណូលថ្មី Coutinho បានលេងប្រកួតដំបូងរបស់ខ្លួនដោយប្ដូរចូលជំនួស Iniesta នៅនាទី៦៨ បន្ទាប់ពីផ្ទេរពី Liverpool កាលពីដើមខែមករា៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម